Connect with us

សន្តិសុខសង្គម

មន្រ្តីជំនាញ​សុខភាពសត្វ​ចុះចាក់វ៉ាក់សាំង​ជំងឺសាទឹក​ដល់គោក្របី​ប្រជាពលរដ្ឋ​នៅស្រុកស្ទោង

បានផុស

នៅ

ការិយាល័យផលិតកម្មសត្វ ​និងបសុព្យាបាល ​ខេត្តកំពង់ធំ ​សហការជាមួយអាជ្ញាធរ​ស្រុកស្ទោង​នៅព្រឹកថ្ងៃទី ៦ ខែកញ្ញានេះបានចុះចាក់វ៉ាក់សាំងជំងឺសាទឹក សត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅ ភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងលើកឡើងថា ការផ្តល់វ៉ាក់សាំង​ការពារ​ជំងឺសាទឹកដល់សត្វពាហនៈ ជូនប្រជាពលរដ្ឋក្នុងរដូវទឹកឡើងនេះ ពិតជាមាន​សារ​សំខាន់ណាស់ ដើម្បីការពារករណីស្លាប់សត្វរបស់ជាពល​រដ្ឋ​ជាយថាហេតុ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់​ចំណូល​នៃដែលកើតចេញពីការចិញ្ចឹមសត្វ ព្រោះប្រជាពលរដ្ឋ មួយផ្នែកធំនៅក្នុងស្រុកស្ទោង នៅតែប្រកប​មុខរបរចិញ្ចឹមសត្វគោ ក្របី ក្នុងការជួយទ្រទ្រង់ជីវភាព។

ប្រជាពលរដ្ឋខ្លះទៀត ក៏នៅប្រើប្រាស់​សត្វពាហនៈជាកម្លាំងអូសទាញផងដែរ, ដូច្នេះ នេះគឺជាជំហ៊ាន នៃការការពារប្រើសើរ​ជាងព្យា​បាល។ លោកអភិបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈ​របស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរ​ពាក់ព័ន្ធ។

​លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម ​និងបសុព្យាបាលខេត្តកំពង់ធំ​ លើកឡើងផង​ដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺចាក់បង្ការជំងឺសារទឹក ដល់សត្វពាហនៈ ចំនួន​ជាង២០០ក្បាល នៅក្នុងភូមិ ពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ​សម្រាប់បណ្ដាភូមិ ឃុំផ្សេងទៀតគឺ ភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការ​នេះជូន​ពលរដ្ឋ​រហូលចប់សព្វគ្រប់។

លោកបញ្ជាក់បន្ថែមថា ក្រៅពីជំងឺសារទឹក សត្វពាហនៈ អាចមានជំងឺជាច្រើនទៀត ដូចជា អ៊ុតក្តាម បូសខ្យល់ និងដុំពកជាដើម។ ដូច្នេះ សូមបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយត្ន័ខ្ពស់​ចំពោះ​សត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមាន​បញ្ហា​ជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ទៅកាន់មន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាល​បាន​ទាន់ពេលវេលា៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហែលទឹក
ព័ត៌មានជាតិ៣ នាទីutes មុន

​បរទេស​មួ​យក្រុម​ ហែលទឹក​ចម្ងាយ ១២០ គីឡូ​ម៉ែត្រ ​ពី​ខេត្ត​ស្ទឹងត្រែង ​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ

ព័ត៌មានជាតិ៥ នាទីutes មុន

ធនាគារ ABA នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រី ឱ្យធ្វើជាគំរូលើកកម្ពស់សុចរិតភាពធុរកិច្ច

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ

Sokha Hotels

ព័ត៌មានពេញនិយម