Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនស៊ីវិល ២នាក់ ជិះឡានពាក់ស្លាកលេខ ខ.ម ដើរបរបាញ់សត្វព្រៃ នៅស្រុកថ្មបាំង

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសម្ព័នមិត្តសត្វព្រៃប្រចាំខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ដែលស្លៀកពាក់ស៊ីវិល ២នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់សត្វព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៅស្រុកថ្មបាំង ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យ ២នាក់នេះ ធ្វើឡើងនៅចំនុចភូមិទឹកល្អក់ឃុំ ជីផាតស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២។ ចំណែកបក្ខពួក ២នាក់ផ្សេងទៀតបានរត់គេចខ្លួន ខណៈសមត្ថកិច្ច និងបុគ្គលិកអង្គការសម្ព័ន្ធសត្វព្រៃ តាមចាប់មកអនុវត្តនីតិវិធី។

យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យ ២នាក់ ដោយទី១. ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, និងទី២. ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់ ១ ខណ្ឌទទួលគោក រាជធានីភ្នំពេញ​។

តែទោះយ៉ាងណា សមត្ថកិច្ចនគរបាលខេត្តកោះកុង មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យ ជាកងកម្លាំងនៅអង្គភាពណាមួយនោះទេ គ្រាពួកគេបានបើកបរថយន្តស្លាកលេខ ខ.ម ចូលទៅតំបន់ការពារធម្មជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង ដើម្បីបរបាញ់សត្វព្រៃ។

វត្ថុតាងដែលបានដកហូតរួមមាន៖ រថយន្តម៉ាក ហ្វតពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ២-៤៧៩៣ ខេមរៈភូមិន្ទ២ ចំនួន ១​គ្រឿង, សត្វប្រើស ១ក្បាល, សម្ពោច ១ក្បាល, សាច់សត្វមួយស្បោងតូច, អាវុធចំនួន ៥ដើម វែង ២ដើម ខ្លី ៣ដើម និងគ្រាប់ចំនួន ៥៩គ្រាប់។

លោក វ៉េត សុខនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឲ្យដឹងដែរថា បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃុំខ្លួននៅក្នុងមន្ទីរបរិស្ថានខេត្តកោះកុង ដោយបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម