Connect with us

សន្តិសុខសង្គម

ព័ត៌មានលំអិត ករណីផ្ទុះអាវុធក្នុងធនាគារ CIMB BANK គឺផ្ដើមចេញពីទំនាស់រវាងមន្ត្រីយោធា និងសន្តិសុខដែលយាមនៅគោលដៅជាមួយគ្នា

បានផុស

នៅ

ករណីផ្ទុះអាវុធនៅក្នុងធនាគារ CIMB BANK នៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងបកក់១ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា នេះ គឺផ្ដើមចេញពីទំនាស់រវាងមន្ត្រីយោធា និងសន្តិសុខដែលយាមនៅទីតាំងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលផ្ទុះអាវុធបណ្ដាលឲ្យសន្តិសុខម្នាក់រងរបួសនោះ​ គឺជាមន្ត្រីយោធាដែលយាមនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះគឺជាសន្តិសុខយាមនៅគោលដៅនោះជាមួយគ្នា។ ចំពោះមូលហេតុរហូតមានការផ្ទុះអាវុធនេះ ដោយសារជនរងគ្រោះជាសន្តិសុខចូលបន្ទប់ទឹក ហើយមន្ត្រីយោធាដែលផ្ទុះអាវុធនោះ ឲ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះ ក៏ផ្ដើមជាទំនាស់ពាក្យសម្ដីរហូតធ្វើឲ្យមន្ត្រីយោធាផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ប្រភពបានបន្តថា ក្រោយពីផ្ទុះអាវុធរួច ជនដៃដល់ជាមន្ត្រីយោធាបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ទោះបីយ៉ាងណា កម្លាំងនគរបាលខណ្ឌទួលគោក បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជា្រវឈានដល់ការចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម