សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទៅតុលាការពីបទឆបោកលក់ដុំពេជ្រក្លែងក្លាយតម្លៃជាង ៣ ម៉ឺនដុល្លារ
ជនសង្ស័យម្នាក់ត្រូវបានសមត្តកិច្ចនគរបាលការិល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២២ នេះពាក់ពន្ធពីបទ «ឆបោក» លើទឹកប្រាក់ប្រមាណ ៣១ ០០០ ដុល្លារអាមេរិក (លក់ដុំពេជ្រក្លែងក្លាយ)។
ជនសង្ស័យឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ១ បុរីលឹមឈាងហាក់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

មូលហេតុនៃការចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានគេដឹងថា ជនសង្ស័យជាមនុស្សបានស្គាល់ និងរាប់អានជនរងគ្រោះឈ្មោះ អ៊ូច វណ្ណា ច្រើនឆ្នាំហើយ លុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានយករូបសំណាកព្រះនាងពេទ ធ្វើអំពីស្ពាន់លាយមាសទំហំប៉ុនមេដៃ១ដុំមក បង្ហាញជនរងគ្រោះ ដោយប្រាប់ថាគេម្នាក់នៅប៉ៃលិនឲ្យហើយគេនោះក៏នៅមានដុំពេជ្រមួយដុំធំទៀតចង់លក់ដែរ ក្នុងតម្លៃ ៣១ ០០០ដុល្លារអាមេរិក ជាដុំពេជ្រពិតប្រាកដដែលខ្លួន(ជនសង្ស័យ) បានពិនិត្យរួចហើយ។

បន្ទាប់មកជនសង្ស័យក៏បាននិយាយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះទិញដុំពេជ្រនោះ ដើម្បីទុកលក់ចំណេញចែកលុយគ្នា។ ដោយការជឿទុកចិត្តលើការរាប់អានគ្នាកន្លង មក ជនរងគ្រោះបានប្រគល់ប្រាក់ ៣១ ០០០ ដុល្លារអាមេរិក ទៅជនសង្ស័យ ដើម្បីយកទៅទិញដុំពេជ្រនោះ ក្រោយពេលទទួលបានប្រាក់ពីជនរងគ្រោះហើយ ជនសង្ស័យបានធ្វើដំណើរទៅខេត្តប៉ៃលិនបាត់ឈឹង។
លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ (៤ខែ ក្រោយមក) ជនសង្ស័យក៏បានត្រឡប់មកពីទិញដុំពេជ្រនៅខេត្តប៉ៃលិនវិញ ហើយក៏បានជួបជនរងគ្រោះនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងបានយកដុំពេជ្រនោះឲ្យជន រងគ្រោះមើល ទើបជនរងគ្រោះនាំជនសង្ស័យយកដុំពេជ្រនោះ ទៅឲ្យជាងច្នៃត្បូងនៅម្តុំផ្សារតាខ្មៅ ខេត្តកណ្តាល ពិនិត្យមើល ស្រាប់តែជាងច្នៃឆ្លើយថា ដុំពេជ្រក្លែងក្លាយ។
ដោយសារការប៉ិនប្រសប់ក្នុងការឆបោក ជនសង្ស័យបានយកដុំពេជ្រគេចខ្លួនបន្ត រហូតដល់វេលារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានជួបជនសង្ស័យនៅស្ថានីយ៍ប្រេងឥន្ទនៈជិតស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួននាំទៅឲ្យសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្ដង៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់