Connect with us

សន្តិសុខសង្គម

ស្គាល់​អត្តសញ្ញាណ ជនសង្ស័យ​បាញ់​នៅក្នុងធនាគារ CIMB នាំ​របួសធ្ងន់ម្នាក់

បានផុស

នៅ

សន្តិសុខយាមនៅក្នុងធនាគារ CIMB ម្នាក់ត្រូវបានកម្លាំងអង្គរក្សយាមនៅធនាគារដូចគ្នាបាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួស ដោយ​ផ្តើមពីទំនាស់ទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទប់ទឹក។

ហេតុការណ៍នេះបានបង្កអោយភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យត្រូវបាន​គេ​ស្គាល់ឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលនិងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមគោលដៅធនាគារ CIMB។ ពេលធ្វើសកម្មភាពរួចជនដៃដល់បានគេចខ្លួនបាត់។

ចំណែកជនរងគ្រោះមានឈ្មោះ ឃុន វន ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security យាមនៅធនាគារ CIMB ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្វើការយាមនៅធនាគារ CIMB ដូចគ្នា។ ចំពោះមូលហេតុរហូតមានការផ្ទុះអាវុធនេះ គឺដោយសារជនរងគ្រោះជាសន្តិសុខពាក់មួកចូលបន្ទប់ទឹក ហើយមន្ត្រីនគរបាលដែលយាមនៅទីនោះដែរ បានឱ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះក៏ផ្ដើមជាទំនាស់ពាក្យសម្ដីគ្នា រហូតធ្វើឱ្យមន្ត្រីនគរបាលផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យជនរងគ្រោះ (ឃុន វន) រងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោកបានចុះដល់ទីតាំងកើតហេតុធ្វើការសួរនាំ រួចលោក អធិការខណ្ឌទួលគោកបានដឹកនាំកម្លាំងទៅវិញយ៉ាងលឿន ដើម្បីបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៩ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៣ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម