សន្តិសុខសង្គម
អភិបាលក្រុងកែប ចុះបញ្ឈប់សកម្មភាពសាងសង់របងគ្មានច្បាប់អនុញ្ញាតពីរទីតាំង
កែប ៖ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ខេង យ័ន អភិបាលក្រុងកែប បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែងការសាងសង់សំណង់ធ្វើរបងចំនួន២ទីតាំង ហើយត្រូវបានផ្អាកហាមឃាត់បញ្ឈប់សកម្មភាពសាងសង់របងដែលគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុងនោះឡើយ ហើយផ្អាកបានបន្ទាន់ពេល ដែលបុគ្គលបានធ្វើ សកម្មភាព និងសាងសង់ ធ្វើរបងសំណង់រឹងមាំចូលដីភ្នំឧទ្យានជាតិកែប គឺជាករណីបំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ព្រំដីមិនទាន់បានច្បាស់លាស់នៅឡើយនោះទេ។

លោក ខេង យ័ន អភិបាលក្រុងកែប ក៏បានបន្តឱ្យដឹងថា ដីភ្នំឧទ្យានជាតិកែប រួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីភ្នំឧទ្យានជាតិកែបដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកែបខេត្តកែបមិនអាច យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវហើយត្រូវបានឱ្យផ្អាកបញ្ឈប់ការសាងសង់របងនិងសកម្មភាពបានបន្ទាន់ពេល គឺមិនអាចយកដីភ្នំឧទ្យានជាតិកែប ដោយបំពានច្បាប់បាននោះឡើយ ជាពិសេសពាក់ព័ន្ធ ការសាងសង់របងចូលដីភ្នំឧទ្យានជាតិកែប ដែលខុសនឹងគោលការណ៍នាពេលនេះ គឺជាករណីពាក់ព័ន្ធនឹងការសាងសង់ធ្វើរបងរឹងមាំ នេះផងដែរ លោកអភិបាលក្រុងកែប ក៏បានដាក់ចំណាត់ការទៅដល់ម្ចាស់ម៉ៅការឱ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះការសាងសង់សំណង់ធ្វើរបងរឹងមាំនេះ។

ដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលដែលបានសាងសង់របងគ្មានច្បាប់អនុញ្ញាតចំនួន២ទីតាំងនេះ សូមបញ្ជាក់ហើយរៀបចំឯកសារសម្រាប់ឱ្យរដ្ឋបាលក្រុង ធ្វើចំណាត់ការតាមនីតិវិធី ច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ៕
ដោយ ៖ សឹង រ៉ាត់










-
សន្តិសុខសង្គម១០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន