សន្តិសុខសង្គម
ផ្ដន្ទាទោសមន្ត្រីនគរបាលកំពង់ឆ្នាំងដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ រឿងទន្ទ្រានដីព្រៃទន្លេសាប
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ នៅព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ កែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំ អតីតប្រធានការិយាល័យនគរបាលអន្តរាគមន៍ ខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ៦ខែ ពិន័យ៥លានរៀលបង់ចូលថវិការដ្ឋ។
និងចោទពីបទបំផ្លាញ និងគៃបំបាត់ ហ៊ុមព័ទ្ធ កាន់កាប់ព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ដ្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមលើអតីតស្នងការរងនគរបាលខេត្តកំពង់ ឆ្នាំង លោក ស៊ុ សុជាតិ ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពិន័យជាប្រាក់ចំនួន៥០លានរៀល និងរឹបអូសលុយជាង៥០ ម៉ឺនដុល្លារ ពីបទបំផ្លាញ និងគៃបំបាត់ ហ៊ុមព័ទ្ធ និងកាន់កាប់ដីព្រៃលិចទឹក និងការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសម្អាតប្រាក់ ប្រព្រឹត្តនៅដែនដីព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងតំបន់គោកព្រះ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១១ដល់ឆ្នាំ២០២១(ដី៦៧៤ហិកតា)។
ជនជាប់ចោទឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ អតីតស្នងការរងខេត្ត និងឈ្មោះកែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំ អតីតប្រធានការិយាល័យអន្តរាគមន៍ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ដាក់ពន្ធនាគារព្រៃស ម១៕
ដោយ ៖ មករា


-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច