សន្តិសុខសង្គម
សិស្សអនុវិទ្យាល័យទួលមាសអូររៃ ដួលសន្លប់បន្តបន្ទាប់ ខណៈអាជ្ញាធរថា ករណីនេះកើតឡើងពីរលើកមកហើយ
សិស្សស្រីអនុវិទ្យាល័យទួលមាសអូររៃ ចំនួន៣នាក់ទៀតហើយ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានលោកគ្រូ អ្នកគ្រូសិស្សានុសិស្សនាំគ្នាធ្វើចលនាជួយសង្គ្រោះ រួចបញ្ជូនទៅកាន់ក្រុមគ្រួសារយកទៅព្យាបាល។
ហេតុការណ៍សិស្សសន្លប់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសាលាអនុវិទ្យាល័យទួលមាសអូររៃ ស្ថិតក្នុងភូមិអូររៃ ឃុំអូររៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក វ៉ាន់ នីម នាយកវិទ្យាល័យទួលមាសអូររៃ បានឲ្យដឹងថា នៅឆ្នាំ២០២២នេះចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះមានកើតករណីសិស្សដួលសន្លប់ចំនួនពីរលើកមកហើយ លើកទី១ មានចំនួន៧នាក់ ហើយនៅថ្ងៃទី១២នេះ មានចំនួននបីនាក់។
លោកនាយកសាលាបានបញ្ជាក់បន្ថែមថា នៅមុនកើតហេតុនោះ សិស្សស្រីទាំងបីនាក់ថាមានសភាពដូចជា ឈឺក្បាលវិលមុខបន្ទាប់មកក៏បាត់មាត់បាត់កសន្លប់នៅលើតុ ត្រូវបានគ្រូ និងសិស្សក្នុងថ្នាក់ជួយធ្វើចលនា រួចមកពួកគាត់ក៏រាងដឹងខ្លួនតែនិយាយរវើរវាយខុសពីធម្មតា ហើយក៏បានបញ្ជូនយកទៅឲ្យក្រុមគ្រួសារយកទៅព្យាបាល។

លោក ឈូក ឌី មេឃុំអូររៃ ក៏បានឲ្យដឹងដែរថា ករណីសិស្សស្រីទាំងបីនាក់នេះកើតឡើងក្នុងចំណោមសិស្សស្រី៧នាក់ដែលធ្លាប់កើតពីលើកមុន មានអាការៈដូចគ្នា ហើយត្រូវបានខ្លះគេសន្និដ្ឋានថា ជាអបិយជំនឿ មានខ្មោចអារុកអារក្សអ្នកតាចូល។ លោកមេឃុំបន្តថា ក្រោយពីមានហេតុការណ៍នេះ លោកនាយកសាលាមេភូមិមេឃុំ និងអាណាព្យាបាលរួមទាំងប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃចំនួន៧វត្តមកធ្វើការសូត្រប្រោសព្រំក្នុងអនុវិទ្យាល័យនេះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់សិស្សានុសិស្សក្នុងសាលានេះផងដែរ។

លោកមេឃុំបន្តថា នៅថ្ងៃ១២ ខែកញ្ញានេះ ក៏មានខាងមន្ទីរអប់រំ និងមន្ត្រីសុខាភិបាលបានចុះទៅពិនិត្យដល់សាលារកពីមូលហេតុ។ ក្រោយពីការពិនិត្យពីមន្ត្រីសុខាភិបាលពីអាការៈសិស្ស និងពិនិត្យមើលឈាមជាតិស្ករនោះ លោកបានសន្និដ្ឋានថា ដោយសារសិស្សស្រីទាំងនោះខ្វះជាតិស្ករខ្វះឈាម អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ទើបមានអាការៈបែបនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងមកនេះ ក៏មានសិស្សសាលាអនុវិទ្យាល័យសេសានចំនួន១០នាក់ដៃរដែលកើតអាការៈបែបនេះ ។ ហើយនៅថ្ងៃទី១២ ខែកញ្ញានេះសិស្សនុវិទ្យាល័យទួលមាសអូររៃ៣នាក់ ក៏កើតអាការៈបែបនេះផងដែរ។ ក្រោយពីរសិស្សទាំងនោះត្រូវបានព្យាបាល និងបន់ស្រន់តាមរបៀបអបិយជំនឿផងនោះ បានជាសះស្បើយអស់ហើយ៕
អត្ថបទ៖ ងិនលីម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ