Connect with us

សន្តិសុខសង្គម

មន្ត្រី​ជំនាញ​រកឃើញ​មូលហេតុ​នាំឱ្យ​សិស្ស​ដួលសន្លប់​ជា​បន្តបន្ទាប់​នៅ​ខេត្តស្ទឹងត្រែង​ហើយ!

បានផុស

នៅ

លោក វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រលប់​ថ្ងៃទី​១២​កញ្ញា​នេះ​ថា​ករណី​សិស្សសាលា​ដួលសន្លប់​នៅ​សាលា​មួយចំនួន​នៅ​ខេត្តស្ទឹងត្រែង​នេះ​គឺ​បណ្តាល​មក​ពី​សិស្ស​មាន​សភាព​ខ្សោយ​ ឬ​ មាន​ជំងឺ​បេះដូង​ហើយ​នៅពេល​មិត្ត​ភ​ក្ត័​ឃើញ​ក៏​សន្លប់​តៗ​គ្នា​។

នៅ​ថ្ងៃ​ទី ១២ ខែ កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង ៩និង៣០ ព្រឹក ក្រុមការងារ​ឆ្លើយ​បន្ទាន់​ថ្នាក់​ខេត្ត​ស្ទឹង​បានទទួល​ព័ត៌មាន​ពី​ប្រធាន​មណ្ឌល​សុខភាព​ថា ​ឡា​បរិ​វ៉ា​ត់​ស្តីពី​ការដួលសន្លប់​របស់​សិ​ស្ស​នៅ​សាលា​អនុវិទ្យាល័យ​ទួល​មាស​អូរ​រ៉ៃ ដែល​ស្ថិតនៅ​ភូមិ អូរ​រ៉ៃ ឃុំ អូរ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល និង​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ ស្រុក​ប្រតិបត្តិ​ក៏បាន​ចុះសាកសួរ និង​ប្រមូល​ព័ត៌មាន​និង​អង្កេត​ស្រាវជ្រាវ​ទៅលើ​សិស្ស​ដួល​សន្លប់​ចំនួន​៣​នាក់​ជា​កុមារី​មាន​អាយុ​១៣​ឆ្នាំ​ ក្នុង​នោះ​មាន​កុមារី​ម្នាក់​មុនពេល​សន្លប់ មាន​អាការៈ ដំបូង​ស្ពឹក​ដៃជើង ពេល​អង្គុយ​រៀន បន្ទាប់មក​រោយ​ក និង​ថប់ដង្ហើម រួច​ក៏​សន្លប់​ទៅ ហើយ​ធ្លាប់មាន​ប្រវត្តិ​បែបនេះ​ចំនួន​៤​ដង​ហើយ​ក្នុង​ឆ្នាំ​២០២២​ដោយ​កុមារី​រូប​នេះ​ធ្លាប់​ទៅពិនិត្យ​ជាតិ​ស្ករ និង​ពិនិត្យ​សម្ពាធ​ឈាម​។

ករណី​ទី​២​កុមារី​ក៏មាន​អាកា​រៈ រោយ​ក ស្ពឹក​ដៃ ឈឺក្បាល និង​ថប់ដង្ហើម និង​ធ្លាប់មាន​ប្រវត្តិ​សន្លប់​ចំនួន​២​ដង​ហើយ​។ ​ករណី​ទី​៣​មាន​អាកា​រៈ​មុនពេល​សន្លប់ ឈឺក្បាល ធ្ងន់​ក ស្ពឹក​។ តាមរយៈ​ការសាកសួរ​កុមារី​រូបនេះ គេង​មិន​លក់​រយៈពេល​បី​យប់​ហើយ នាង​តែងតែ​ក្រោក​ពី​គេង​នៅ​ម៉ោង ៣​ឬ ៤​ទៀបភ្លឺ​ហើយ​កុមារី​រូបនេះ​ក៏​ធ្លាប់​ចំនួន​២​ដង​រួចមកហើយ​។

លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់​បាន​បន្ត​ថា ​ក្រៅពី​កត្តា​មាន​ជំងឺ​បេះដូង​ ឬ ​ខ្សោយ​នោះ​មាន​ករណី​នេះ​អាច​បណ្តា​មកពី​ជំងឺ​ឆ្កូត​ជ្រូក​ឬ​ជូន​កាល​មកពី​មក​រដូវ​ច្រើនពេក គេង​មិន​លក់​ដោយសារ​ពិបាកចិត្ត​រឿង​វិបត្តិ​ផ្លូវចិត្ត ឬ​ឪពុកម្តាយ​ស្តីបន្ទោស​ដោយសារ​ការសិក្សា ពិសេស​មកពី​ការ​ផឹក​គ្រឿង​កំប៉ុង​ផ្អែមៗ​ច្រើនពេក​ធ្វើឱ្យប៉ះពាល់​ដល់​បេះដូង​បណ្តាល​ទៅជា​កាច​ដៃ​កាច់​ជើង​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា ​ជូន​កាល​អាច​បណ្តាល​មកពី​សិស្ស​ឃើញ​មិត្ត​ភ័​ក្ត​សន្លប់​នៅតាម​ហ្វេ​ប៊ុ​ក​ក៏មាន​អាការៈ​សន្លប់​តៗ​គ្នា​ក៏​មានដែរ​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ វិធានការ​ពេល​ឃើញ​សិស្ស​ណា​ម្នាក់​ខ្សោយ​លោកគ្រូ​អ្នកគ្រូ​ត្រូវ​នាំ​គាត់​ចេញ​ជាបន្ទាន់​ទៅ​ព្យាបាល​ដើម្បី​កុំឱ្យ​សិស្ស​ផ្សេងទៀត​ឃើញ​មានការ​សន្លប់​គ្នា​និង​ព្យាបាល​គាត់​ឱ្យ​ជាសះស្បើយ​បានឱ្យ​គាត់​ចូលរៀន​វិញ​។​ ដូចនេះ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ថ្នាក់​ត្រូវ​តាមដាន​សិស្ស​ជាប្រចាំ​ពិសេស​ណា​ដែល​ខ្សោយៗ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម