Connect with us

សន្តិសុខសង្គម

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្ជាប់​ពី​ស្តុ​ប​ក្តី​ដូង ទៅ​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន ត្អូញត្អែរ​ថា​ពិបាកធ្វើ​ដំណើរ ៣​-៤​ឆ្នាំ​មក​ហើយ ជាពិសេស​ក្នុង​រដូវវស្សា

បានផុស

នៅ

​កំពង់ធំ ​៖ ប្រជាពលរដ្ឋ​ពលរដ្ឋ​លើកឡើង​ដូចៗ​គ្នា​ថា ផ្លូវ​ភ្ជាប់​ពី​ភ្លើងស្តុប​ក្តី​ដូង ទៅ​ផ្លូវ​វាង​ក្រុង ស្ថិតនៅក្នុង​សង្កាត់ ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពិបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​។ ក្រុម​ប្រជាពលរដ្ឋ​បន្តថា ផ្លូវ​នេះ ដើមឡើយ​ជា​ផ្លូវ​ក្រាល​កៅស៊ូ ប៉ុន្តែ​បាន​រង​ការខូចខាត​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ មក​ផ្សារ ទិញ​ទំនិញ និង​ប្រកបមុខរបរ​លក់ដូរ​នៅមុខ​ផ្ទះ​តាម​ដងផ្លូវ​យ៉ាង​។ ភាពលំបាក​ទាំងអស់នេះ បានធ្វើ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទ​មុខរបរ​រកស៊ី ព្រោះ​គ្មាន​អ្នកធ្វើដំណើរ​ច្រើន​ដូច​កាល​មុន និង​មានទឹក លិច​នៅ​រដូវវស្សា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ កូនៗ​របស់​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន ជាពិសេស​ក្មេង​តូចៗ មិនអាច​ជិះ​កង​ទៅ​សាលា​បាន​ដោយ​ខ្លួនឯង​។ នៅ​រដូវប្រាំង​ផ្លូវ​នេះ មាន​ក្រ​ហុក​ធំ មាន​ធូលី​ហ៊ុយ​, រីឯ​រដូ​វ​វស្សា មានទឹក​ដក់​គ្រប់កន្លែង ពេលខ្លះ​កូនៗ​ដែលជា​សិស្ស​ដួស​ប្រឡាក់​សម្លៀកបំពាក់ វិល​ត្រឡប់មកផ្ទះ​វិញ មិនបាន​ទៅ​សាលា​ក៏មាន ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមាន​សកម្មភាព​ជួស​ជុស​នោះទេ ធ្វើ​ផ្លូវ ខូចខាត​ទាំងស្រុង​ទៅហើយ​។ ក្រុម​ប្រជាពលរដ្ឋ​សំណូមពរ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ មេត្តាជួយ​ពិនិត្យ​លទ្ធភាព​សាងសង់​ផ្លូវ​នេះ​ឡើងវិញ​ផង​។

ជាមួយគ្នានេះដែរ លោក ផៃ ឈុន​អេង ចៅសង្កាត់​ព្រៃ​តា​ហ៊ូ ប្រាប់​ឲ្យ​ដឹងថា កំណត់​ផ្លូវ ភ្ជាប់​ពី​ភ្លើងស្តុប​ក្តី​ដូង ទៅ​ផ្លូវ​វាង​ក្រុង មាន​ប្រវែង​សរុប​ប្រមាណ​ជាង​១៤០០​ម៉ែត្រ ដែល​សាងសង់​ដំបូង​ក្រាល ក្រួស​ក្រហម ក្រោយមក​បាន​រៀប​ធ្វើ​ផ្លូវ​កៅស៊ូ នៅ​ឆ្នាំ​២០០៩, ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផ្លូវ ត្រូវបាន​ខូច ធ្វើ​ប្រជាពលរដ្ឋ​របស់លោក​ពិបាក​ក្នុង​ការ​ធ្វើដំណើរ (​រដូវប្រាំង​ហ៊ុយ​, រដូវវស្សា​ដក់​ទឹក​)​។ ផ្លូវ​មួយ​ខ្សែ​នេះ ចាត់ទុកថា ជា​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះ​នៅតាម​បណ្តោយ​ផ្លូវ មាន​ផ្សារ​ក្តី ដែល​បម្រើ​ឲ្យ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ជាច្រើន​ផ្សេង ទៀត ក៏​មក​ប្រកបមុខរបរ​នៅទីនេះ​ផងដែរ៕

​អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម