សន្តិសុខសង្គម
ប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងរថយន្ត នៅក្រុងបាត់ដំបង
រយ:ពេល៣ថ្ងៃហើយដែលមានរថយន្តមួយគ្រឿងបានឈប់ចតចោលនៅផ្នែកខាងក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ប៉ុន្តែទាំងប្រជាពលរដ្ខក៏ដូចជាអាជីវករនៅក្នុងផ្សារមិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយសារតែទីតាំងខាងលើនេះតែងតែមានរថយន្តមកចតជារឿយៗ រហូតសពហើម និងមានក្លិនស្អុយទើបភ្ញាក់ផ្អើល។

ការប្រទះឃើញសពនេះ គឺនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានស្ត្រីម្នាក់បានដេកស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះដែរ គេសង្គេតឃើញមានកម្លាំងសមត្ថកិច្ចនៃអធិការក្រុង និងកម្លាំងជំនាញនៃការិយាល័យ បច្ចេកទេសកោសល្យវិច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រៀមត្រួតពិនិត្យទៅលើសាកសព ដើម្បីរកមូលហេតុ ចំណែករថយន្តឮថាអាច់ជាប់ឡុកផងដែរ។
តាមការលើកឡើងពីបុរសជាស្វាមីដែលទើបតែនឹងមកដល់បានបញ្ជាក់ថា ប្រពន្ធរបស់លោកមានឈ្មោះ ឌីន សោភា អាយុ៣៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស និងមានកូន២នាក់។

លោកបានបន្តថា ប្រពន្ធរបស់លោកបានចាកចញពីផ្ទះតាំងពីថ្ងៃបិណ្ឌទី១ គឺអំឡុងថ្ងៃ១១ ហើយនៅទាក់ទងទូរស័ព្ទគ្នាបាន លុះថ្ងៃទី១២ ដាច់ការទំនាក់ទំនងតែម្តងដោយសារតែតេលែងចូល ទើបលោកទៅប្តឹងសមត្ថកិច្ចនៅក្នុងភ្នំពេញដើម្បីជួយអន្តរាគមន៍ លុះម្សិលមិញក៏បានទទួលដំណឹងថា មានស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តហើយប្រាកដជាភរិយារបស់លោកទើបលោកប្រញ៉ាប់ធ្វើដំណើរឡើងមកបាត់ដំបងតែម្តង ។

រហូតមកទល់ពេលនេះនៅមិនទាន់មានប្រភពណាមួយ ឬក៏សមត្ថកិច្ចណាអាចអះអាងថា តើស្ត្រីដ៏ស្រស់ស្អាតរូបនេះស្លាប់ដោយសារអ្វីនៅឡើយ ព្រោះការដេកស្លាប់ គឺនៅបាំងខាងក្រោយនៃរថយន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?