Connect with us

សន្តិសុខសង្គម

ផ្ទះលក់បាយ និងកាហ្វេ មួយនៅស្រុកកណ្តាលស្ទឹង លួចបង្កប់ល្បែងជល់មាន់ អនឡាញ

បានផុស

នៅ

ប្រភពច្បាស់ការណ៍បានលួចប្រាប់អោយដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានការបែកធ្លាយសកម្មភាពក្រុមអ្នក​ញៀនល្បែងជល់មាន់តាមអនឡាញនៅផ្ទះលក់បាយ និងកាហ្វេ ទូច លី ជាច្រើននាក់កំពុងអង្គុយចាក់ភ្នាល់យ៉ាងសប្បាយ។

ទីតាំងលួចបង្កប់ល្បែងស៊ីសងជល់មាន់អនឡាញ ស្ថិតនៅភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ទូច លី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបន្តថា ផ្ទះលក់បាយឈ្មោះ ទូច លី នោះមានលក់អាហារគ្រប់មុខ ដាក់តាបប៊ីយ៉ែរ ដើម្បីបំភាន់ភ្នែក សមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតខាង ។ បើថ្ងៃសៅរ៎៍ អាទិត្យវិញ ក្រុមអ្នកញៀនល្បែងចូលលេងមិនក្រោមពី៥០នាក់នោះទេ ចាក់ភ្នាល់លុយរាប់លានរៀល និងស្រែកហោរយ៉ាងរំពងអឺងកងថែមទៀតផង ។

បញ្ហារខាងលើនេះដែរធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន ព្រោះអំពើចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលបែបនេះ។

ជុំវិញបញ្ហារនេះដែរ ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី បានទំនាក់ទំនងទៅលោកវរសេនីយ៍ ឡេង សុខរុន អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែទូរសព្ឌ័មិនអាចទំនាក់ទំនងបាន៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម