សន្តិសុខសង្គម
តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនជនដៃដល់រឹតកសម្លាប់ក្មេងប្រុសអាយុ ១០ ឆ្នាំ ដាក់ពន្ធនាគារ
កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនដៃដល់ដែលយកខ្សែរឹតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដោយមូលហេតុ ខឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងតមាត់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ”ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ” តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង៣៤នាទី នៅចំនុចទំនប់បឹងខ្វែងក្នុងរោងលំហែកាយ ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនត្រូវចោទឈ្មោះ មិន រត្តនា ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីចំការ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ ភេទប្រុស ជនជាតិខ្មែរ អាយុ១០ឆ្នាំមុខរបរសិស្សថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងជំនាញកោសល្យវិច័យពិនិត្យលើសាកសពដោយអះអាងថាជាករណីឃាតកម្ម ខណៈដំបូងឡើយជនដៃដល់ប្រាប់ថា ជនរងគ្រោះចងកសម្លាប់ខ្លួនឯង៕
អត្ថបទ៖ ឆៃយ៉ា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?