Connect with us

សន្តិសុខសង្គម

ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ​ត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ​ ឬ ប៉ាសស្ព័រ របស់ភ្ញៀវទេសចរ

បានផុស

នៅ

​លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ​តំណាងលោក ឃួង ស្រេង អភិបាល ​នៃគណៈអភិបាល​រាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ និងខុនដូទាំងអស់នៅ​ក្នុងរាជធានីភ្នំពេញ ត្រូវតែគូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាសស្ព័រ សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់​នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះរបស់លោក ហួត ហៃ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីអំពីការពង្រឹងសន្តិសុខ សុវត្ថិភាព នៅតាមបណ្តាមូលដា្ឋនអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ នៅថ្ងៃទី ១៦ ខែកញ្ញានេះ​ នៅសាលារាជនីភ្នំពេញ។

លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកគឺរដ្ឋបាលរាជធានីភ្នំពេញចង់ណែនាំឱ្យម្ចាស់អាជីវកម្មវិស័យនេះអនុវត្តឱ្យបានត្រឹមត្រូវដោយយកចិត្តទុកដាក់ចំពោះភ្ញៀវដែលស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ និងខុនដូរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ដោយសារកន្លងមកអ្នកដែលបានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ។

រដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ត្រូវតែតថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ ប៉ាសស្ព័រ សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស។

លោក ហួត ហៃ បន្ថែមថា «តែបើបទល្មើសផ្សេងៗកើតមានឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែលអាចឲ្យយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន»។

បន្ថែមពីនេះ លោក ហួត ហៃ ក៏បានជំរុញម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាតសូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមរយៈច្រកចេញ-ចូលតែ១ នៅថ្នាក់ខណ្ឌ និងអង្គភាពនៅថ្នាក់រាជធានី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹកថ្ងៃទី ២ បុណ្យចូលឆ្នាំចិននៅភ្នំពេញ មានគ្រូ និងសិស្ស មកបង្រៀន និងរៀន ស្ទើរ ១០០%

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម