សន្តិសុខសង្គម
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាស់តឿនអ្នកបើកបរតាមផ្លូវជាតិ យល់ដឹងពីសុជីវធម៌ក្នុងការបើកបរ
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់អ្នកបើកបរនៅតាមផ្លូវជាតិ ត្រូវយល់ដឹងអំពីសុជីវធម៌ ក្នុងការបើកបរច្បាប់ចរាចរណ៍និងសញ្ញាចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់។
លោកសុក ចាន់ថា បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងមកពីកត្តា ៧ យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។
លោកលី សារី បានក្រើនរំលឹកថា បើសិនប្រជាពលរដ្ឋមិនចូលរួមគោរពច្បាប់ចរចរណ៍ឲ្យបានគ្រប់គ្នាទេនោះ គ្រោះថ្នាក់ដោយសារចរាចរណ៍នឹងអាចកើនឡើងជាងមុន។
លោកបន្តថា ការគោរពច្បាប់ចរាចរណ៍ គឺត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នា មិនត្រូវបើកបរទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពបងប្អូន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់