សន្តិសុខសង្គម
បុរសម្នាក់ស្លាប់នៅក្នុងផ្ទះគ្រួទាយបង្កការភ្ញាក់ផ្អើល
បាត់ដំបង៖ បុរសម្នាក់ បានដេកស្លាប់ នៅក្នុងផ្ទះគ្រូទាយ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។
ករណីនេះកើតឡើង កាលពីថ្ងៃទី ១៧ខែកញ្ញា ២០២២ នៅវេលាម៉ោង ០៨និង ០០នាទី ហើយត្រូវបានកម្លាំង សមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់ សាធារណៈ រួមនិងគ្រូពេទ្យជំនាញ បានធ្វើការពិនិត្យ យ៉ាងយកចិត្តទុកដាក់ទៅ លើទីតាំងកើតហេតុ និងសាកសព ដែលស្ថិតនៅក្រុមទី ១០ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ ស៊ីម រចនា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ផ្ទះលេខ ២៣៣ ក្រុមទី ១១ ភូមិ កាប់គោថ្មី សង្កាត់ អូរចារ ក្រុង បាត់ដំបង ហើយបានមកស្នាក់នៅបណ្ដោះអាសន្ន នៅផ្ទះរបស់ឈ្មោះ ឆយ ណើន ភេទ ប្រុស អាយុ៤៣ ឆ្នាំ មុខរបរ គ្រូទស្សន៍ទាយ មានទីលំនៅ ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ គ្មាន ក្រុមទី ១០ភូមិ រំចេក ៤សង្កាត់ រតនៈ ក្រុង បាត់ដំបង ។
តាមការបញ្ជាក់ពីឈ្មោះ សំ ពិសិដ្ឋ ភេទ ប្រុស អាយុ ៥២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សព បានឱ្យដឹងថា កូនប្រុស របស់ខ្លួន មានជំងឺប្រចាំកាយធ្ងន់ធ្ងរពេក ហើយទំនងទ្រទ្រង់និងជំងឺមិនបានទើបកើតហេតុការបែបនេះតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យ សពដេកស្លាប់នៅក្នុងផ្ទះ ក្នុងចន្លោះម៉ោង ០១និង ៤០នាទី នាថ្ងៃទី ១៧ខែ កញ្ញាឆ្នាំ ២០២២ ។
ឆ្លងតាមការពិនិត្យ ស្របតាមការបញ្ជាក់ពីឪពុកសពផង ក្រុមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានរកឃើញថា សពជន រងគ្រោះ បានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ក្នុងនោះ មានដូចជា ជំងឺលើសឈាម បេះដូង របេងសួត និងខូចក្រលាន ជាដើម ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង។ ក្រោយពិនិត្យរួចហើយ សមត្ថកិច្ច ក៏បានប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?