សន្តិសុខសង្គម
បុរសម្នាក់ឈរបង់សំណាញ់លើខ្នងទំនប់បង្ហៀរទឹកខ្ទុំត្រូវទឹកហូរកួចប៉ើងបាត់
បុរសម្នាក់ឈរបង់សំណាញ់នៅលើខ្នងទំនប់បង្ហៀរទឹកខ្ទុំ ត្រូវទឹកហូរកួចទៅបាត់ទាំងមនុស្ស និងសំណាញ់ ស្ថិតនៅត្រង់ចំណុចក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះ ម៉ៅ ងិក អាយុ៥១ឆ្នាំ ប្រាប់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ប្តីរបស់គាត់មានឈ្មោះ លិញ លេ អាយុ៤៧ឆ្នាំ មុខរបរកសិករ កាលពីអំឡុងម៉ោង១រសៀល ប្តីគាត់បានប្រាប់គាត់ថា មករកបង់សំណាញ់នៅទំនប់បង្ហៀរទឹកខ្ទុំ ហើយក្រោយមកទៀតក្នុងអំឡុងម៉ោងប្រហែល៣រសៀល ក៏មានគេប្រាប់ថា ប្តីរបស់គាត់ត្រូវបាត់ខ្លួនដោយសារទឹកកួចបាត់ទៅហើយ ភ្លាមៗនោះដែរ នៅកំពុងធ្វើការងារឲ្យគេនៅឯផ្សារក្រុងសំរោង ពេលដំណឹងបែបនេះរួច គាត់ក៏ចេញទៅមើលមិនឃើញប្ដីរបស់ខ្លួន។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឲ្យដឹងនៅល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពីទទួលព័ត៌មានមកថា មានករណីមនុស្សបាត់ខ្លួនដោយសារទឹកកួចត្រង់ចំណុចបង្ហៀរទឹកខ្ទុំ ក្នុងសង្កាត់កូនក្រៀល លោកក៏បានដឹកនាំបញ្ជាកម្លាំងនគរបាលជាច្រើននាក់ចុះទៅជួយអន្តរាគមន៍ភ្លាមៗ។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានបញ្ជាក់ប្រាប់ថា ដោយមើលឃើញពីស្ថានភាពកំពស់ទឹកហក់ឡើងខ្ពស់បែបនេះ ក្រោយពីមានភ្លៀងធ្លាក់មកខ្លាំងចំនួន២ថ្ងៃជាប់គ្នា ក្នុងនាមរដ្ធបាលក្រុងសំរោងធ្វើជូនដំណឹងដល់ប្រជាពលរដ្ធទូទៅ សូមផ្អាកការធ្វើដំណើរចរាចរណ៍ជាបណ្តោះអាសន្នចាប់ពីពេលនេះសិន។
ចំពោះមនុស្សដែលបានបាត់ខ្លួនអាជ្ញាធរពាក់ព័ន្ធនៅតែបន្តរុករកដដែលរហូតដល់ឃើញមនុស្ស ឬសាកសពជនរងគ្រោះ។ សមត្ថកិច្ចមិនទាន់រកឃើញសាកសាកសពបុរសរងគ្រោះនៅឡើយទេ៕


អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ