Connect with us

សន្តិសុខសង្គម

អភិបាលខេត្តស្ទឹងត្រែង​ព្រមាន​ថា ភូមិឃុំស្រុកណា មានល្បែងស៊ីសង នឹងត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់

បានផុស

នៅ

មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលាខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២២​នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានព្រមានថា អាជ្ញាធរ​មូលដ្ឋានភូមិ​ឃុំស្រុកណាមានល្បែងស៊ីសងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។​

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា៖ រដ្ឋបាលខេត្តមិនមែនអនុវត្តនៅពេលតែរាជរដ្ឋាភិបាល​មាន​បទបញ្ជានោះទេ គឺត្រូវរួមគ្នាបង្ក្រាបល្បែងស៊ីសងនេះឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យបានជាប្រចាំ​នៅ​គ្រប់​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា៖ ការអនុវត្តបែបបនេះគីយើងធ្វើឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះ ល្បែងស៊ីសង វាបានបង្កឲ្យមានជម្លោះអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះអ្នកវក់និងការលេងល្បែងនេះ។

លោកមានប្រសាសន៍ទៀតថា៖ ករណីនេះស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ សមត្ថកិច្ចគ្រប់ថ្នាក់នៅមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពបំផុត។

​លោកអភិបាលខេត្តប្រមានថា នៅមូលដ្ឋានណា ភូមិឃុំណា ស្រុកណា កើតមានល្បែងស៊ីសងអាជ្ញាធរមូលដ្ឋាននោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះមុខរាជរដ្ឋាភិបាល ដូចនេះ កម្លាំងអាជ្ញាធរមូលដ្ឋាន មិនត្រូវទុកឲ្យមានកើតឡើងនៅល្បែងស៊ីសងនេះទេ ទោះបីថាក្នុងរូបភាពណាក៏ដោយ។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ករណីនេះស្នងការដ្ឋានបង្កើនកម្លាំងចុះអនុវត្តបន្ថែមទៀតដើម្បីលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទកុំឱ្យកើតមាន។

លោកបន្តថា កន្លងមកកម្លាំងស្នងការដ្ឋានបានសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធអនុវត្ត​បានច្រើន​ករណីហើយដូចជាការបង្ក្រាប់ការប្រើប្រាស់គ្រឿងញៀន និងល្បែងបៀរ អាប៉ោង ការជលមាន់​និងក្នុងក្មេងទំនើងជាដើម។

សូមបញ្ជាក់ថា៖តាមការឱ្យដឹងពីប្រជាពលរដ្ឋការភ្នាល់ល្បែង​ជល់មាន់មានបើក​លេងនៅភូមិសាស្ត្រ​ចំណុច អូរពងមាន់ ក្នុងទឹកដីភូមិរាជានុកូល ក្រុងស្ទឹងត្រែង និងនៅឃុំចំការលើ-ឃុំអន្លង់ជ្រៃ ក្រុងស្រុកថាឡាបរិវ៉ាត់ តែការបង្ក្រាប់របស់សមត្ថកិច្ចកន្លងមកមិនទាន់​មានប្រសិទ្ធភាពនៅ​ឡើយ​នោះទេ៕

អត្ថបទ៖ ងិមលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម