សន្តិសុខសង្គម
ប្រទះឃើញសពបុរសម្នាក់ ស្លាប់ទាំងដៃជាប់ខ្នោះ
សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះ កាលពីវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវ៉ា០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជយ័២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។

បុរសដែលស្លាប់នោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះដែលមានអាយុប្រហែលជាង២០ឆ្នាំ មានពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀក់ខោពណ៌បៃតង ក្រវ៉ាត់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូរ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថេន សុមិត្ត ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជយ័។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា តាមការឱ្យដឹងពីសាច់ញាត្តិបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែកញ្ញាមកម្លះ ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី១៨ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏មិនឃើញដែរ។

ស្ថិតក្រោមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានគេរកឃើញថា ស្លាប់ដោយអំពើឃាតកម្ម ព្រោះឃើញមានស្នាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយនិងបាក់ក ។ សមត្ថកិច្ចសន្និដ្ឋានថា ករណីនោះជាអំពើឃាតកម្ម ច្រើនជាងអំពើប្លន់សម្លាប់ហើយជនរងគ្រោះអាចនិងស្គាល់គ្នាជាមួយជនដៃដល់ និងពេលធ្វើសកម្មភាពជនដៃដល់អាចមានគ្នាលើសពី២នាក់ឡើងទៅ ព្រោះបើមួយទល់នឹងមួយជនដៃដល់ពុំអាចមានឱកាសដាក់ខ្នោះដៃជនរងគ្រោះបាននោះទេ។
សូមបញ្ជាក់ថា ក្រោយការពិនិត្យសាកសព និងធ្វើកំណត់ហេតុរួចរាល់ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សពត្រូវបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង