សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងដាក់ផែនការបង្ក្រាបបទល្មើសល្បែងស៊ីសង
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំការប្រជុំដាក់វិធានការម៉ឺងម៉ាត់ដល់លោកអភិបាលក្រុងស្រុកជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ជាបន្ទាន់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងនោះចំពោះអ្នកមានច្បាប់ត្រូវធ្វើពាក្យស្នើសុំឡើងវិញដើម្បីរដ្ឋបាលខេត្តពិនិត្យ និងគ្រប់ជាក់ស្ដែង។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង ស្រុក អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរសរុបមានចំនួនជាង៣០០ នាក់។
លោកអភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា ចំពោះការបង្ក្រាបល្បែងស៊ីសងនេះបើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុកក្រុងហើយស្រុកត្រូវទទួលខុសត្រូវជា មួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី។

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ និងប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលាចំពោះអ្នកមានស្នាដៃបង្ក្រាបបទល្មើសធំៗរដ្ឋបាលខេត្ត និងផ្ដល់រង្វាន់ជូន។
ចំពោះការអភិវឌ្ឍភូមិឃុំ អភិបាល ក្រុងស្រុកត្រូវជំរុញឲ្យមេភូមិធ្វើផែនទីនៅតាមភូមិក្នុងមួយអាទិត្យទៀតត្រូវមានលទ្ធផលរាយការណ៍មកខេត្ត។ ហើយត្រូវធ្វើសួនច្បារនៅតាមសាលាឃុំ និងសាលាស្រុកឱ្យបានតាមការណែនាំកន្លងមក៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ