Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយល្វែង ក្នុងក្រុងបាត់ដំបងទាំង​​យប់

បានផុស

នៅ

ផ្ទះល្វែងមួយខ្នងត្រូវបានអណ្តាតភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្បែរៗ ដោយសារតែកន្លងទៅថ្មីៗនេះ នៅកណ្តាលក្រុងបាត់ដំបងធ្លាប់មានអគ្គិភ័យលេបត្របាក់អស់ផ្ទះជាច្រើនខ្នងរួចមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១០និង៤៥នាទីយប់ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះចំនួន១ខ្នង ទំហំ 5មx១៦ម ជាប្រភេទផ្ទះល្វែងជាប់ៗគ្នា សង់អំពីថ្មជារបស់ម្ចាស់ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

យោងតាមរបាយការរបស់កម្លាំងការិយាល័យជំនាញដែលបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយទប់ស្កាត់បានទាន់ពេលវេលាបានបញ្ជាក់ថា ករណីនេះ គឺអណ្តាតភ្លើងបានឆាបឆេះចេញពីលើពិដានបណ្តាលអោយឆេះទ្រព្យសម្បត្តិមួយចំនួន ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី តែត្រូវបានអន្តរាគមន៍ទាន់ពេលវេលា ។

នៅក្នុងហេតុការណ៍នេះ គឺមិនបណ្តាលអោយមានរងរបួសមនុស្សទេ ឯការខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រមាណ ៣.០០០ ដុល្លារ ។ ក្នុងការជួយអន្តរាគមន៍នោះដែរ គេសង្គេតឃើញវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកអធិការ ពេជ្រ សារ៉ែន ដែលបានដឹកនាំកម្លាំងអធិការក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ោ ជួយអន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលឆ្លងរាលដាលទៅផ្ទះដ៏ទៃ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម