Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់គ្រឿងជ័រមួយកន្លែង សរុបទឹកប្រាក់ជាង ២៥០០០ ដុល្លារ

បានផុស

នៅ

អគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅ​វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់ផ្ទះ​មានឈ្មោះ​ ថុង សុឃឿន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ មុខរបរ​លក់គ្រឿង​ជ័រ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។ តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​ខណៈ​ម្ចាស់​កំពុង​រៀបចំ​អីវ៉ាន់​ដាក់លក់​ដូរ​នៅ​ខាងក្រោម ​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​លើឡៅតឿ​ ភ្លាមនោះ​ក៏​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ និង​រាយ​ការ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ តែដោយសារ​នៅ​ខាង​លើ​សុទ្ធតែ​គ្រឿង​ជ័រ​ទើប​ធ្វើឱ្យ​ងាយ​ឆាបឆេះ​លឿន​រហ័ស​។

ដោយមាន​ការសហការ​ជាមួយ​ប្រជាពលរដ្ឋ ​និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ភ្លើង​ក៏បាន​រលត់ទៅវិញ ​នៅវេលា​ម៉ោង ​៧ ​និង ​២០ ​នាទី និង​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល ​៨០ ​ភាគរយ​សរុប​ជា​ទឹកប្រាក់​លុយ​ខ្មែរ​ ៦ ​លាន​រៀល លុយ​ដុល្លារ ​២០០ ចំណែក​សម្ភារៈ​ប្រហែល​ ២៥០០០ ​ដុល្លារ​ តែ​មិន​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។ សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាង​លើ​នេះ ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម