Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានី ដកហូតម៉ូតូជាង ២០០ គ្រឿង ពីហាងបញ្ចាំចំនួន ៣ នៅតំបន់ឃ្លាំងរំសេវ

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២០ កញ្ញានេះ បានចុះពិនិត្យទីតាំងបញ្ចាំមួយចំនួនក្នុងតំបន់ឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក ហើយមកដល់រសៀលនេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតម៉ូតូជាង២០០គ្រឿងយកទៅរក្សាទុក ជាមួយនិងអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បានបាត់ម៉ូតូនាំយកឯកសារទៅផ្ទៀងផ្ទាត់ នៅឃ្លាំងក្នុងតំបន់ OCIC ដើម្បីយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា គិតមកដល់រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយនិងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសម្រេចចុះដកហូតម៉ូតូសរុបចំនួន២២២គ្រឿង ចេញពីឃ្លាំងចំនួន៣ ដែលមិនមានច្បាប់ និងយីហោត្រឹមត្រូវ យកទៅរក្សាទុកនៅឃ្លាំងក្នុងតំបន់ OCIC ជ្រោយចង្វារជាបណ្ដោះអាសន្ន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូកន្លងមកយកកឯកសារទៅផ្ទៀងផ្ទាត់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះជាច្រើន បានចុះ​ទៅធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដែលមានចំនួនប្រមាណ ៦០ ទីតាំង ប៉ុន្តែ២ថ្ងៃមកនេះកម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យបានចំនួន១១ ទីតាំង ដោយរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន៣ទីតាំង ។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ កម្លាំងអាជ្ញាធរបាននាំខ្លួនម្ចាស់ទីតាំងចំនួន៥នាក់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ និងរង់ចាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអយ្យការធ្វើការត្រួតពិនិត្យទៅលើម៉ូតូនៅក្នុងឃ្លាំងរបស់ម្ចាស់នីមួយៗនៅពេលក្រោយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ២៩ នាទីutes មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋបាលរាជធានី​ អំពាវនាវឱ្យពលរដ្ឋដែលមានបំណងមកដើរកម្សាន្ត ផ្លូវថ្មើរជើង (Walk Street) មេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ការរៀប​ចំ​ការ​បោះឆ្នោតនៅមីយ៉ាន់ម៉ា នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​​កើនឡើង

ជីវិតកម្សាន្ដ១ ម៉ោង មុន

សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងម្តងទៀត ខែក្រោយនេះ

Sokha Hotels

ព័ត៌មានពេញនិយម