Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តកំពង់ចាមចុះបង្ក្រាប និងអប់រំល្បែងស៊ីសងគ្រប់ប្រភេទជិត៤០០ករណី

បានផុស

នៅ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ផែនការឲ្យអភិបាលស្រុក ក្រុងទាំង១០ ធ្វេីយ៉ាងសហការគ្នា ដោយត្រូវកំណត់មុខសញ្ញាអ្នកលេងឲ្យច្បាស់ ជាពិសេសនោះគឺអ្នកលេងជាអាជីពដូចមេការ ទីតាំងល្បែងមាន់ជល់អនឡាញ់ ,ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសនឹងច្បាប់ត្រូវបង្ក្រាបឲ្យខានតែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀត ប្រសិនបេីមាននៅមូលដ្ឋានស្រុក ក្រុង ឃុំ ណាត្រូវតែទទួលខុសត្រូវប្រឈមការដកតំណែងតួនាទីជាដេីម។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការចាត់វិធានការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចាប់តាំងពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ បានឲ្យគ្រប់ផ្នែកពាក់ព័ន្ធ កងកម្លាំង សមត្ថកិច្ច គ្រប់រាជធានីខេត្តត្រូវបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទឲ្យបាន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះដែរ កងកម្លាំង សមត្ថកិច្ច បានចុះបង្ក្រាប និងធ្វេីណែនាំអប់រំផ្សព្វផ្សាយបានចំនួន ៣៧៩ករណី ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរសូមឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ ហាមពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ជាងនេះទៅទៀតសូមឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ធ្វើការណែនាំបន្ថែមទៅមន្ត្រីរបស់ខ្លួននៅឯមូលដ្ឋានកុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង ។

ជាចុងក្រោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយបានល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម