សន្តិសុខសង្គម
បុរសម្នាក់បើករថយន្តទៅលេងឪពុក ត្រូវក្រុមក្មេងទំនើង៥នាក់ គប់បែកកញ្ចក់ រួចគេចខ្លួនដោយសុវត្ថិភាព
តាកែវ ៖ បុរសម្នាក់បានបើករថយន្តទៅលេងឪពុកនៅឯស្រុកកំណើត មានក្រុមក្មេងទំនើងចំនួន០៥នាក់ ជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពលួចគប់កញ្ចក់រថយន្តរបស់ពួកគាត់ ដែលចតនៅមុខផ្ទះ រួចរត់គេចខ្លួន ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២០ និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវប៉េតុង ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ទាវ ផាន់ណាត់ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ទាវ ផាន់ណាត់ ជនរងគ្រោះ បានបើករថយន្តពីផ្ទះរបស់ខ្លួនជាមួយប្រពន្ធកូន មកលេងផ្ទះឪពុកបង្កើតនៅភូមិសីហា ឃុំចំបក់ ក្បែរកន្លែងកើតហេតុ ដើម្បីយកថវិកា និងសម្ភារៈមួយចំនួនយកមកជូន ឪពុកម្តាយ ពេលបុណ្យភ្ជុំបិណ្ឌ។

បន្ទាប់ពីឈប់រថយន្ត រួចចូលទៅក្នុងផ្ទះលេង មួយសន្ទុះ បានលេចមុខក្រុមក្មេងទំនើង ជិះម៉ូតូ២គ្រឿង មានគ្នា០៥នាក់ បានឈប់ម៉ូតូ រួចគប់កញ្ចក់ រថយន្តតែម្ដង។ ភ្លាមៗជនរងគ្រោះបានបើករថយន្ត និងជិះម៉ូតូ ដេញពីក្រោយរហូតដល់ឃុំពារាម តែជនសង្ស័យបានបើកម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ទើបមកដាក់ពាក្យបណ្តឹងនៅបុស្តិ៍រដ្ឋបាលឃុំចំបក់ តាមក្រោយ ។
ដោយឡែកពលរដ្ឋនៅភូមិសីហា ឃុំចំបក់ ជិតកន្លែងកើតហេតុមានការភិតភ័យជាខ្លាំង បើសិនជានគរបាលឃុំចំបក់ ស្រុកបាទី ចាប់ជនសង្ស័យមិនបាននោះ។ សកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះហាក់មិនខ្លាចញញើត សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំចំបក់ទាល់តែសោះ។

ពួកគាត់ក៏បានសំណូមពរដល់លោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី មេត្តាជួយពិនិត្យការងាររបស់លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្តិ៍រដ្ឋបាលឃុំចំបក់ផង ហាក់អសមត្ថភាពក្នុងការបម្រើសុវត្ថិភាពជូនពលរដ្ឋ នៅមូលដ្ឋាន។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងថា កម្លាំងលោកកំពុងស៊ើបអង្កេត តាមចាប់ជនសង្ស័យហើយ៕
ដោយ ៖ ឆៃ យ៉ា


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល