Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកណ្តាល បិទទីតាំងល្បែងonline ខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនជាតិចិនជាង៧០នាក់

បានផុស

នៅ

ដោយមានបញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការឯកភាពផ្លូវច្បាប់ពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះពិនិត្យទីតាំងអាជីវកម្ម ល្បែង​online ខុសច្បាប់មួយកន្លែង ស្ថិតនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ និងបានឃាត់ខ្លួនជនជាតិចិនបានចំនួន៧២នាក់ ក្នុងចំណោមនោះ មានចំនួន១៦នាក់ គ្មានប៉ាស្ព័រ ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ លោក ណុប ដារ៉ា បានឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់ របស់លោកអភិបាលខេត្ត បានសំរេចអោយបិទទីតាំងខុសច្បាប់ខាងលើនេះជាបណ្ដោះអាសន្នសិន ព្រមទាំងបញ្ជាអោយមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធចុះអនុវត្តតាមនីតិវិធីច្បាប់។

ចំពោះការអនុវត្តច្បាប់ ទៅលើជនជាតិចិនលោកពុំទាន់ច្បាស់នៅឡើយទេ ដ្បិតសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះពុំទាន់ចប់នៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកនឹងស្នើសុំគោលការណ៍ពីថ្នាក់លើបន្តអនុវត្តបង្ក្រាប ទីតាំងណា ដែលលួចលាក់ បង្កប់ល្បែងស៊ីសងជាបន្តបន្ទាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម