សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញ ឃាត់ខ្លួនមនុស្ស ១២ នាក់
កម្លាំងចម្រុះសាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន១២នាក់ និងសម្ភារមួយចំនួន។
ប្រតិបត្តិការបង្ក្រាបខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបុរីឆាយ ណាថោន ផ្ទះលេខB8 ផ្លូវលេខ១ ភូមិព្រៃព្រីញជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល កម្លាំងចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង និងធ្វេីការឃាត់ខ្លួនមនុស្សចំនួន១២នាក់ដកហូតម៉ូតូ១២គ្រឿង កុំព្យូទ័រ៣៦គ្រឿងផងដែរ។

បច្ចុប្បន្នមនុស្សទាំង១២នាក់ រួមទាំងសម្ភារ ត្រូវបាននាំទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ