សន្តិសុខសង្គម
ពលរដ្ឋត្អូញត្អែរពីតម្លៃសំបុត្រឡានក្រុងនៅតែឡើងថ្លៃនាឱកាសបុណ្យភ្ជុំ
ប្រជាពលរដ្ឋសិស្ស និស្សិតមួយចំនួនដែលធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតែត្អូញត្អែរពីការតម្លើថ្លៃសំបុត្ររថយន្តក្រុង បើទោះបីរាជរដ្ឋាភិបាលសុំការយោគយល់កុំឱ្យក្រុមហ៊ុនដឹកអ្នកដំណើរតម្លើងថ្លៃសំបុត្រក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ដោយ។

អ្នកដំណើរពីរនាក់ជានិស្សិតសុំមិនបញ្ចេញឈ្មោះបានចេញទៅលេងស្រុកកំណើតថ្ងៃនេះនៅឯខេត្តឧត្តរមានជ័យដោយបានទិញសំបុត្រក្រុមហ៊ុន ដឹកជញ្ជូន ឬទ្ធិ មុនី ត្អូញត្អែរថា តម្លៃសំបុត្ររថយន្តក្រុងនៅថ្ងៃទី ២២ ខែកញ្ញានេះ ឡើងរហូតដល់ ៧ ៥០០០ រៀល ដែលអ្នកទាំងពីរគិតថា ជាតម្លៃឡើងថ្លៃហួសហេតុក្នុងពេលបុណ្យទាន ខណៈថ្ងៃធម្មតាត្រឹមតែ ៤ ម៉ឺន ទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះ។
កម្ពុជាថ្មីបានព្យាយាមទាក់ទងសុំការបញ្ជាក់អំពីការតម្លើងថ្លៃសំបុត្ររបស់ក្រុមហ៊ុនដឹកជញ្ជូន ឬទ្ធិ មុនី ប៉ុន្តែទូរស័ព្ទចូល មិនមានអ្នកទទួល។

ចំណែកក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន បូព៌ា អាស៊ីដឹកអ្នកដំណើរក៏ត្រូវអ្នកដំណើរបញ្ជាក់ថាបានឡើងថ្លៃស្ទើរតែគុណនឹងពីរគឺតម្លៃ ៦ ០០០ រៀលពីភ្នំពេញ-អន្លុងវែង ខណៈដែលអ្នកដំណើររូបនេះអះអាងថា ខ្លួនធ្លាប់ជិះត្រឹមតែតម្លៃ ៣ ៥០០០ រៀលប៉ុណ្ណោះចំពោះថ្ងៃធម្មតា៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង