សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ធំផ្អាកការធ្វើរដំណើរប្រជាពលរដ្ឋធ្វើលើបង្ហៀរទឹកទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា
អាជ្ញាធរខេត្តកំពង់ធំផ្អាកការធ្វើដំណើរបណ្តោះអាសន្នលើទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ដែលជាព្រំប្រទល់រវាងស្រុកចំនួន៣ គឺស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខណៈដែលកម្ពស់ហូរលើបង្ហៀរឈានដល់សភាពគ្រោះថ្នាក់។
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ធំបានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃជំនន់ធារទឹករបស់ទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ដែលជាព្រំប្រទល់រវាងស្រុកចំនួន៣ គឺស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកហូរលើបង្ហៀរនៅថ្ងៃទី ២៤ ខែកញ្ញា មានកម្ពស់ទឹក០,៥៥ម៉ែត្រ មានសភាពហូរខ្លាំង ដែលអាចបង្ករឲ្យមានគ្រោះដល់អ្នកធ្វើដំណើរឆ្លងកាត់ទាំងម៉ូតូ រថយន្ត ឬគោយន្ត និងមធ្យោបាយគ្រប់ប្រភេទ។
លោកបន្តថា ករណីនេះចាំបាច់បំផុតត្រូវចាត់វិធានការបន្ទាន់ ការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាយថាហេតុ។ ជំហ៊ានដំបូង នឹងត្រូវចាត់កម្លាំងប៉ុស្តិ៍នគបាលមូលដ្ឋានយាមកាមជាប្រចាំ ដើម្បីណែនាំប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរលើបង្ហៀរ ឬប្រជាពលរដ្ឋផ្សេងទៀត ចង់ដើរលេងកំសាន្តនៅតាមទឹកនេះឲ្យយល់ពីស្ថានភាពគ្រោះថ្នាក់។
ជំហ៊ានបន្តទៀតករណីទឹកមិនងាយច្រកចុះត្រូវបិទផ្លូវទាំងស្រុងទាំងម្តង។ លោកបានណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធត្រូវសហការជាមួយ គណៈកម្មការគ្រប់គ្រងអាងទឹក ៣០ កញ្ញា ត្រូវតាមដានត្រួតពិនិត្យ និងបើកទ្វារទឹកទាំងអស់ ដើម្បីឱ្យស្ថានភាពទឹកស្ទឹង និងអាងទឹក ៣០ កញ្ញា ស្រកចុះលឿនកុំឱ្យមានកម្ពស់ទឹកនៅក្នុងអាងឡើងខ្ពស់ជាងនេះ។
ទន្ទឹមនេះ រដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរភូមិឃុំ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដែលនៅតាមបណ្ដោយស្ទឹងស្ទោង ត្រូវធ្វើការតាមដាន និងរាយការណ៍ អំពីស្ថានទឹកស្ថានភាពទឹកស្ទឹងស្ទោង ដែលកំពុងតែ កើនឡើងខ្លាំងដែលបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្បាលស្ទឹងស្ទោង ឯខេត្តព្រះវិហារផងដែរ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំ បញ្ជាក់ដែរថា ស្ថានីយ៍វាស់កម្ពស់ទឹក ទាំង៥ ស្ថានីយ៍ នៅថ្ងៃទី២៤ ខែកញ្ញា បន្តហក់ឡើងគ្រប់ស្ថានីយ៍។ ក្នុងនោះស្ថានីយទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ហក់ឡើង ០,៣០ម៉ែត្រ, មានកម្ពស់ទឹកក្នុងអាង ១៨,៧៥ម៉ែត្រ កំពស់ទឹកហូរតាមសំណង់ទ្វារទឹកធំមាន៤,២០ម៉ែត្រ ទឹកហូរលើក្បាលបង្ហៀរ ០,៥៥ ម៉ែត្រ ដែលមានសភាព គ្រោះថ្នាក់បំផុតដល់ការធ្វើដោយមធ្យោបាយផ្សេងៗ និងថ្មើរជើងតាមបង្ហៀរ។
ស្ថានភាពបន្ទាន់ត្រូវបើកទ្វារ ទឹកតាមបច្ចេកទេស ដើម្បីបង្ហូរទឹកចេញ។ ក្នុងករណីករណីគ្មានភ្លៀង ទឹកនឹងស្រកចុះក្នុងរយៈពេល៣ ថ្ងៃ ទៅ៥ ថ្ងៃខាងមុខ។ ប្រើសិនភ្លៀងនៅតែបន្តស្រកចុះ ធារទឹកនឹងកើនឡើងវិញព្រមទាំងអាចបង្ករឲ្យមានភាព ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរៗនោះផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ