សន្តិសុខសង្គម
ជនសង្ស័យ សម្លាប់ស្ត្រីម្នាក់ដាក់ក្នុងរថយន្ត នៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅប្រទេសថៃ
ជនសង្ស័យ ជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ស្ត្រីម្នាក់ យកទៅទុកក្នុងរថយន្តម៉ាកព្រូស ហើយប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ រហូតសពមានក្លិនស្អុយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅប្រទេសថៃ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ដោយកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ បានជំរុញ និងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រ ហ្មទណ្ឌ និងក្រោមការដឹកនាំរបស់លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយ ក្នុងករណីសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសមួយគ្រឿង រួចយកទៅប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបានប្រទះឃើញសព កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

ជនសង្ស័យរូបនោះ មានឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។ គួររំលឹកថា កាលពីព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារគេបានប្រទះ ឃើញស្ត្រីម្នាក់ បានស្លាប់នៅបាំងខាងក្រោយ នៃរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមរយៈការស្រាវជ្រាវ ដែលបានធ្វើឡើងនៅថ្ងៃបន្ទាប់ បានឲ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។
ស្ត្រីរងគ្រោះរូបនេះ បានចាកចេញពីផ្ទះជាមួយរថយន្តខាងលើ កាលពីថ្ងៃកាន់បិណ្ឌទី ១ គឺអំឡុងថ្ងៃ ១១ ខែកញ្ញា ឆ្នាំ ២០២២ ហើយបាត់ការទាក់ទងចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ រហូតដល់ពេលប្រទះឃើញរថយន្ត និងសាកសពតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះពិតប្រាកដមែន ដែលការសម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេ និងជនរងគ្រោះកើតជម្លោះពាក្យសំដីជាមួយគ្នា ក្នុងពេលរួមធ្វើដំណើរដោយរថយន្ត ហើយចំណុចប្រព្រឹត្តិនេះធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ។ បន្ទាប់មកជនសង្ស័យ បានបើករថយន្តដឹកសពស្រ្តីរូបនោះ យកទៅប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង នាអំឡុងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ទើបគេប្រទះឃើញសាកសពនៅក្នុងរថយន្ត បន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។
ទោះជាយ៉ាងនេះក្តី ជនសង័្សយខាងលើ បានត្រឹមតែឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេជ្រុលដៃរហូតធ្វើឲ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រើហិង្សាទៅលើស្ត្រីរូបនេះ ខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។ ពេលនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀតលើករណីនេះ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត