សន្តិសុខសង្គម
ទឹកទន្លេឡើងជន់លិចផ្ទះប្រជាពលរដ្ឋ ៦២ ខ្នង នៅស្រុកកំពង់លែង
គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ២០២២នេះ ផ្ទះប្រជាពលរដ្ឋ ៦២ ខ្នង ស្ថិតនៅភូមិពាមខ្នងឃុំផ្លូវទូក ស្រុកកំពង់លែង ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះខ្លះត្រូវលិចពាក់កណ្ដាលផ្ទះ និងផ្ទះមួយ ចំនួនទៀតលិចពី២ទៅ៤តឹក។
លោក ប៉ាត់ គន មេឃុំផ្លូវទូកបានឱ្យដឹងថា ក្នុងហេតុការណ៍នេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានលើកធ្នើក្នុងផ្ទះឲ្យផុតទឹកដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

លោកមេឃុំផ្លូវទូកបានបន្តឲ្យដឹងថាស្ថានភាពទឹកទន្លេពេលនេះនៅបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ។ ដូចនេះបើទឹកឡើងខ្លាំងទៀតនោះប្រ ជាពលរដ្ឋរងគ្រោះអាចនឹងត្រូវជម្លៀសចេញទៅរកទីទួលសុវត្ថិភាព គឺវត្តថ្នល់ឈើទាល។
លោកមេឃុំសំណូមពរដល់លោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្តជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះដោយក្តីអនុគ្រោះ។

ទាក់ទងនឹងករណីនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទថា លោកនឹងចាត់លោក សាន់ យូ អភិបាលរងខេត្តចុះទៅពិនិត្យមើលជាបន្ទាន់ ដើម្បីដោះស្រាយតាមសភាពការណ៍ជាក់ស្ដែង៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ