សន្តិសុខសង្គម
ផ្ទុះអាវុធពីខណ្ឌជ្រោយចង្វា រហូតដល់ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន
ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនដឹងកេីតរឿងអ្វីមកឈប់គោលដៅរបស់កម្លាំងនគបរបាលចរាចរណ៍ នៃស្នងនគរបាលរាជធានី ចំណុចស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

តាមសមត្ថកិច្ចនៅគោលដៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកADV ពណ៌ស មិនចាំស្លាកលេខមកឈប់គោលដៅរបស់គាត់ដោយលេីកដៃសំពះ ភ្លាមនោះក៏ដកកាំភ្លេីងខ្លីពីក្នុងការបូបស្ពាយបាញ់ឡើងលើមួយគ្រាប់រួចជិះគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ។

បន្ទាប់ពីឃើញដូចនេះ កម្លាំងសមត្ថកិច្ចបានទាក់ទងទៅគ្រប់បណ្តាគោលដៅក្នុងរាធានី ដើម្បីត្រួតពិនិត្យភិនភាគជនសង្ស័យខាងលេីឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ចំណែកសំកបគ្រាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣យកមករក្សាទុក។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ ជនសង្ស័យខាងលេីបានបាញ់ឡើងលើមួយគ្រាប់ដូចគ្នានៅផ្លូវជាតិលេខ៦a សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហេីយក៏គេចខ្លួនបាត់ដូចគ្នា៕
អត្ថបទ៖ សុខា



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ