សន្តិសុខសង្គម
ទឹកជំនន់នៅប៉ែកខាងកើតខេត្តបន្ទាយមានជ័យស្រកចុះបន្តិច តែសមត្ថកិច្ចនៅតែបន្តជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព
លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញានេះបានដឹកនាំកម្លាំងចម្រុះចុះពិនិត្យស្ថានភាពទឹកជំនន់ពីស្ទឹងស្រែង និងស្ទឹងក្រឡាញ់នៅប៉ែកខាងកើត ស្រុកព្រះនេត្រព្រះ និងភ្នំស្រុក បានពិនិនិត្យឃើញថា ទឹកចាប់ផ្តើមស្រកចុះបន្តិចវិញហើយ ប៉ុន្តែប្រជាពលរដ្ឋកម្លាំងចម្រុះនៅបន្តជម្លៀសទៅទីទួលសុវត្ថិភាពផលប៉ះពាល់ទូទៅបានកើនឡើងផងដែរ។
លោក លុច ផ មេឃុំទឹកជោរ ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពទឹកជំនន់ពីស្ទឹងខាងលើបានស្រកបន្តិចវិញហើយ ប៉ុន្តែនៅមានបញ្ហាប៉ះពាល់៥ភូមិលើ១៨ភូមិ ភូមិទាំងនោះទឹកនៅមិនទាន់ស្រកនៅឡើយ ជម្រៅទឹកនៅតាមផ្លូវនៅត្រឹមចង្កេះនិងភ្លៅមនុស្សចាស់ក្នុងនោះមាននៅក្នុងភូមិ ១ភូមិស្មាច់ ២ភូមិប៉ោយចារ ៣ភូមិ តាខែក ៤ភូមិ គោកកី ភូមិ៥ ទន្លាប់ ប្រជាជនទាំង៥ភូមិនេះធ្វើដំណើរ ដោយទឹកលិចម៉ូតូស្មើកែប នៅឡើយពួកគេជាប់គាំងក្នុងលំនៅឋាននិងភូមិដែលត្រាំទឹកចូលរយ:ពេលជិត១សប្តាហ៍ហើយ ត្បិតពិបាកចេញ ចូលពីភូមិមកផ្លូវជាតិលេខ៦ ទឹកបន្តលិចជ្រៅនៅម្ដុំពីផ្លូវជាតិលេខ៦អា ទៅភូមិឡោទេ និងផ្លូវ២ទៀតដែលធ្លាប់ធ្វើដំណើរចេញចូលក៏លិចខ្លាំងទៅមិនរួចផងដែរ។
ចំណែកលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកប្រាប់ឲ្យដឹងដែរថា ស្ថានភាពទឹកជំនន់នៅទូទាំងស្រុក ពិសេសនៅប៉ែកខាងកើតភូមិសាស្ត្រស្រុក បានស្រកចុះបន្តិចហើយ មកទល់ពេលនេះ ហើយការប៉ះពាល់លើគ្រួសារប្រជាពលរដ្ឋ និងផ្ទៃដីស្រែ ចម្ការ និងលើហេដ្ឋារចនាសម្ព័ន្ធសាធារណ: ឯកជនបានកើនឡើង។
ក្នុងនោះប៉ះពាល់លើ១០ភូមិ នៃ៤ឃុំ ពលរដ្ឋជាង២.០០០គ្រួសារ ពលរដ្ឋ១.៥០២គ្រួសារ មនុស្សរាយ៦.៥៨០គ្រួសារ ស្រី៣.៣១៩នាក់ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន១៣៦គ្រួសារមនុស្សរាយ៣៣៤នាក់ស្រី១៦៨នាក់។
ប៉ះពាល់ដំណាំស្រូវ ១៣.៨៥៤ហិកតា ដំឡូងមី៤៩០ហិចតា មណ្ឌលសុខភាព១ សាលារៀន១៦សាលា វត្ត៥ ទឹកហូរកាត់ផ្លូវលើ៦២ខ្សែ ប្រវែង៤៧.៣៥៥ម៉ែត្រ។ ក្នុងឃុំស្ពានស្រែង ស្រះជីក ភ្នំដី ប៉ះពាល់ខ្លាំងជាងគេ។
ក្នុងនោះ លោកអ៊ុ រាត្រី និងជាប្រធានគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោកបាន សម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិ របស់ពុកម៉ែបងប្អូន លោកបានធ្វើការផ្តាំផ្ញើរដល់ពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរកងកម្លាំង។
លោកបានយកអំណោយទៅចែកបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំទឹកជោរ ជួបការលំបាកខ្លាំងចំនួន៣០គ្រួសារ ដោយទទួលបានសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោកមួយឃីត និងថវិកា ៦០.០០០ រៀល គ្រួសារ ភូមិថ្មី ២០គ្រួសារភូមិទឹកជោរ១០គ្រួសារ។
សូមបញ្ជាក់ថា ប៉ែកខាងកើតនៃស្រុកព្រះនេត្រព្រះនិងភ្នំស្រុកបានទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ តាមស្ទឹងស្រែង និងស្ទឹងក្រឡាញ់ នោះគឺទឹកភ្លៀងដែលបង្កពីបាតុភូតវិសម្ពាធទាប និងឥទ្ធិពលនៃព្យុះមូសុងក្នុងតំបន់នោះទេ៕
អត្ថបទ៖ វ៉ាន់ណាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់