សន្តិសុខសង្គម
គិតត្រឹមល្ងាចថ្ងៃទី២៧ កញ្ញានេះ ផ្ទះពលរដ្ឋ១៥៣ខ្នង ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវលិចទឹក
កំពង់ឆ្នាំង ៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយសារទឹកទន្លេសាបកំពុងបន្តហក់ឡើងបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំង សរុបចំនួន ១៥៣ខ្នងត្រូវលិចទឹក។ ក្នុងនោះនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ចំនួន៤០ខ្នងនិងនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន ១១៣ ខ្នង។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន។

តាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំឆ្នុកទ្រូបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះ លោកចេង ចាន់ដូណា អភិបាលអភិបាលស្រុកបរិបូរណ៍បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើល ការរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋ បំឡាស់ទីផ្ទះបណ្តែតទឹកឡើងគោកនៅក្នុងចំណុចអ្នកតាទាំង ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ក្នុងនោះបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ២៧ ខែកញ្ញានេះ ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងត្រូវបានលិចទឹក។

ដោយឡែកនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងវិញ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ផ្ទះប្រជាពលរដ្ឋដែលបានបំឡាស់ទីពីផ្ទះបណ្ដែតទឹកឡើងមករស់នៅលើគោកចំនួន ១១៣ ខ្នង ក៏ត្រូវបានលិចទឹកផងដែរ។ ដោយខ្លះបានលិចទាំងស្រុងខ្លះលិចអស់ពាក់កណ្ដាល និងខ្លះលិចបណ្តើរៗហើយ។

អាជ្ញាធរឃុំផ្លូវទូកបានបញ្ជាក់ឲ្យដឹងទៀតថា កាលពី២ឆ្នាំមុន ទឹកទន្លេតូចពុំបានលិចខ្នងកោះទេ ដូច្នេះផ្ទះរបស់ប្រជាពលរដ្ឋដែលសង់នៅលើ គោកក៏មិនត្រូវបានទឹកទន្លេលិចនោះដែរ។ ដោយឡែកឆ្នាំនេះពេលទឹកទន្លេហក់ឡើងខ្ពស់ ទើបផ្ទះពួក គាត់ត្រូវលិចទឹក។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរឃុំទាំងពីរក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅកន្លែងទីទួលសុវត្ថិភាព ដើម្បីរស់នៅបណ្ដោះអាសន្ន ជៀសវាងមានការគ្រោះថ្នាក់ជាយថាហេតុ ពិសេសក្មេងៗ កុំបណ្ដោយឱ្យលេងទឹក ក្នុងនោះក៏ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ចំពោះសត្វមានពិសដូចជាពស់ក្អែមជាដើម។

ទាក់ទងនឹងករណីខាងលើនេះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅយប់ថ្ងៃទី២៧ ខែ កញ្ញានេះ បានឲ្យដឹងថា នៅថ្ងៃស្អែក ទី ២៨ ឯកឧត្តម និងចាត់តាំងក្រុម ការងារ២ក្រុមដឹកនាំដោយអភិបាលរងខេត្ត ចុះទៅពិនិត្យមើលស្ថានភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទះលិចទឹក ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះដែរក៏ត្រូវនាំយកអំណោយជាស្បៀងអាហារកាកបាទក្រហមខេត្ត ទៅឧបត្ថម្ភដល់ពួក គាត់ផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ







-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល