សន្តិសុខសង្គម
អាជ្ញាធរប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតត្រៀមរកទីទួលសុវត្ថិភាពខណៈកម្ពុជាកំពុងរងឥទ្ធិពលព្យុះទី១៦
រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅខាលើទ្វារទឹករលាំងជ្រៃ និងតំបន់ទំនាបតាមបណ្ដោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បង្កើនការប្រុងប្រយ័ត្ន និងស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកដងស្ទឹងព្រែកត្នោតហក់ឡើង។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា ២០២២នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលធ្វើ ឱ្យទឹកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។
ស្ថានភាពបែបនេះ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ និងខាងក្រោមទ្វារទឹករលាំងជ្រៃបណ្តោយស្ទឹងព្រែកត្នោតជាពិសេសតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ព្រោះស្ថានភាពទឹកកំពុងហក់ឡើងជាបន្តបន្ទាប់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈជាស្រេច និងប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ តាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ខេត្តកំពង់ស្ពឺនឹងទទួលរងឥទ្ធិពលព្យុះទី១៦ ដូចបណ្ដាខេត្តដទៃផ្សេងទៀតដែរ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ