សន្តិសុខសង្គម
ចៅសង្កាត់ចាក់អង្រែក្រោម ចុះបង្ក្រាបទីតាំងលួចបើកហ្គេមខុសច្បាប់ ឃាត់មនុស្ស ៦ នាក់
នៅវេលាម៉ោង១៦និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា នេះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលួចបង្កប់ហ្គេមអុិនធឺណេតខុសច្បាប់ ដោយឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានស្រី២នាក់។

លោក ជា សុខៃ បានប្រាប់ថា ករណីបង្ក្រាបទីតាំងហ្គេមនេះ បានធ្វើឡើងនៅផ្ទះគ្មានលេខក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយខណៈដែលកម្លាំងចុះទៅដល់ទីតាំង គឺបានឃើញមនុស្ស៦នាក់កំពុងលេងហ្គេម និងបានឃាត់ខ្លួនដោយក្នុងនោះកម្លាំងចម្រុះរឹបអូសបានកុំព្យូទរ័លើតុចំនួន៥គ្រឿងម៉ូតូ២គ្រឿង ដោយរក្សារទុកនៅស្នាក់ការនគរបាលប៉ុស្តិ៍។

លោកចៅសង្កាត់បានបញ្ជាក់ថា ចំពោះមនុស្សទាំង៦នាក់ដែលឃាត់បានត្រូវបានធ្វើការអប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញទាំងល្ងាចថ្ងៃដដែល។ អ្វីដែលហួសចិត្តនោះ គឺក្រុមមនុស្សទាំងនេះដូចជាមិនខ្លាចរអាចំពោះច្បាប់ប្រឆាំងនឹងល្បែងសុីសងសោះ។ ប៉ុន្តែបើនៅមានបន្ត គឺនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ដោយពុំលើកលែងឡើយ៕
អត្ថបទ៖ នរា





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?