Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានី បន្តចុះពិនិត្យទីតាំងឃ្លាំងបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ

បានផុស

នៅ

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដើម្បីពិនិត្យអោយបានជាក់លាក់ជុំវិញការទទួលផលចោរកម្ម ឬការទទួលបញ្ចាំដោយមិនស្របតាមច្បាប់ជាដើម ក្នុងគោលដៅលុបបំបាត់អំពើលួច ចោរកម្ម និងបទល្មើសផ្សេងៗជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ខែឆ្នាំដដែលនេះ នៅមិនទាន់មានលទ្ធិផល ជុំវិញការពិនិត្យនៅឡើយទេ ខណះកម្លាំងចម្រុះ កំពុងពិនិត្យតាមជំនាញ តាមទីតាំងឃ្លាំងនីមួយៗ នៅតំបន់នោះ ។

គួររំលឹកថា រយះពេល៥ថ្ងៃកន្លងទៅ ពោលគិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២ កម្លាំងអាជ្ញាធរចម្រុះរាជធានី និងអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលដោយលោក​ លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកុងស៊ីបញ្ចាំជាច្រើនទីតាំង នៅតំបន់ឃ្លាំងរំសេវដើម្បីពិនិត្យច្បាប់អនុញ្ញាត្តិ និងដកហូតម៉ូតូមិនប្រក្រតីបានប្រមាណ១០០០គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់កុងស៊ី និងអ្នកមើលការខុសត្រូវចំនួន ៩នាក់ផងដែរ ។

ក្នុងចំណោមម៉ូតូប្រមាណ១ពាន់គ្រឿងដែលបានដកហូតនោះ អាជ្ញាធរបានយកទៅរក្សាទុក នៅឃ្លាំងក្រុមហ៊ុន OCIC រងចាំបងប្អូនពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាន ក្នុងករណីបើត្រឹមត្រូវ អាជ្ញាធរនឹងប្រគល់ជូនវិញ ដោយមិនមានការបង់ប្រាក់កាសអ្វីឡើយ ។ យ៉ាងណាមិញ ក៏មានបងប្អូនពលរដ្ឋ ៨នាក់ទៅហើយដែរ ដែលបានរកឃើញម៉ូតូរបស់ខ្លួនវិញ ស្មើរនឹង០៨គ្រឿង ។

គួររំលឹកបន្ថែមថា បន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស អោយមានការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរួចមក ឃើញថា កងម្លាំងអាជ្ញាធរទាំងអស់ បានពង្រាយកម្លាំងរបស់ខ្លួន ចុះគ្រប់ទីកន្លែង ដើម្បីធ្វើការបង្ក្រាបអោយខាងតែបាននូវគ្រប់ល្បែងទាំងអស់ ដោយធ្វើឡើងជាប្រចាំដូចភ្លៀងរលឹម ជាក់ស្តែងដូចករណីខាងលើជាដើម ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣​ បន្ត​ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន​ប្រមាណ​៥០០​ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច ម៉ែន សំអន ៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនទូទាំងប្រទេស

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយទទួលដំណឹងសិស្សមកប្រឡងខ្វះខាត អភិបាលខេត្តចំនួន២ ប្រកាសផ្តល់អាហារជូន

សេដ្ឋកិច្ច៩ ម៉ោង មុន

CDC អនុម័តគម្រោងវិនិយោគចំនួន ២៨ ជាមួយ​ទុនសរុប ៤៤៣ លានដុល្លារ ក្នុងខែកញ្ញា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន​​បាញ់​ឃ្លាំង​សន្និធិ​ប្រេង​នៅគ្រីមា​

Sokha Hotels

ព័ត៌មានពេញនិយម