សន្តិសុខសង្គម
បុរសម្នាក់ចូលបោកខោអាវក្នុងបន្ទប់ទឹក ឆ្លៀតស្តាប់បទចម្រៀងរហូតបាត់បង់ជីវិត
បុរសម្នាក់បានបាត់បង់ជីវិតពេលកំពុងបោកខោអាវបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបានរាយការណ៍ដល់សមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ ខណះក្រុមគ្រួសារនៅមិនទាន់ដឹងហេតុផលនៅឡើយ។
ករណីខាងលើបានកើតឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ វេលាម៉ោង ០៨:១០នាទី។ ជនរងគ្រោះឈ្មោះ មុយ វ៉ាន់ទី ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិតាស៊ង ឃុំបាយដំរាំ ខេត្តបាត់ដំបង។
ការស្លាប់របស់ជនរងគ្រោះ ក្រុមគ្រួសារមិនទាន់ដឹងអំពីមូលហេតុនៅឡើយ ខណៈកម្លាំងប៉ុស្តិ៍បានចុះធ្វើការហ៊ុំព័ទ្ធការពារកន្លែងកើតហេតុ និងរាយការណ៍ជូនផ្នែកជំនាញដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ។
ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យលើសាកសព និងបរិវេណក្នុងបន្ទប់កើតហេតុ សមត្ថកិច្ចបានរកឃើញថា ជនរងគ្រោះបានតខ្សែភ្លើងចូលក្នុងបន្ទប់ទឹកដើម្បីប្រើប្រាស់ ហើយដំណរខ្សែភ្លើងមិនបានរុំបិទត្រឹមត្រូវនោះទេទើបជនរងគ្រោះបានប៉ះចំដំណរខ្សែភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្តង។
ការរកឃើញហេតុផលនៃការស្លាប់របស់ជនរងគ្រោះពីសមត្ថកិច្ចជំនាញ ស្របការលើកឡើងពីក្រុមគ្រួសារជនរងគ្រោះថា មុននឹងចូលបន្ទប់ទឹកបោកខោអាវ ជនរងគ្រោះបានតខ្សែភ្លើងចូលក្នុងបន្ទប់ទឹកតាមបង្អូច ដើម្បីស្តាប់ចម្រៀងទើបមានហេតុការនេះកើតឡើងតែម្តង។
ក្រោយសមត្ថកិច្ចពិនិត្យនិងបានផ្តល់ហេតុផលរួចរាល់ បានប្រគល់សពឲ្យគ្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?