សន្តិសុខសង្គម
បុរស ២ នាក់ យកប្រពន្ធរួមគ្នា ព្រោះតែភ្លើងប្រច័ណ្ឌ ប្ដីចុងកាប់ប្ដីដើមបែកក្បាល
រឿងរ៉ាវស្នេហាត្រីកោណបុរសពីរនាក់ យកប្រពន្ធរួមគ្នារួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ចុងក្រោយប្តីចុងទាញកាំបិតខ្វែវកាប់ប្តីដើម បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលដេរ ៨ ថ្នេរព្រោះតែភ្លើងប្រច័ណ្ឌ។

ករណីប្តីចុងកាប់ប្តីដើមនេះ បានកើតឡើងនៅម៉ោង ៩ និង ៣០ នាទី កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងមកនេះ ស្ថិតក្នុងក្រុមហ៊ុន HLH នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាង សាវន ភេទប្រុស អាយុ ៥៤ ឆ្នាំ ជាប្តីដើមត្រូវបានជនដៃដល់ឈ្មោះ ព្រិន ផាន់ណា ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាប្តីចុងកាប់បណ្តាលឲ្យរងរបួសធ្ងន់។ ប្រភពបានបន្តទៀតថា រវាងជនរងគ្រោះ និងជនដៃដល់រួមទាំងប្រពន្ធ គឺស្នាក់នៅរោងជាមួយគ្នាជាច្រើនឆ្នាំមកហើយ។ នគរបាលបានបន្តទៀតថា ស្ត្រីដែលយកប្តីពីររួចរស់នៅជាមួយគ្នានោះ មានឈ្មោះ ក.ខ អាយុ ៣២ ឆ្នាំ ស្នាក់ភូមិ-ឃុំកើតហេតុ។
ជនដៃដល់ឈ្មោះ ព្រិន ផាន់ណា ជាប្តីចុងបានសារភាពថា រូបគាត់ពិតជាបានយកកាំបិតខ្វែវវាយទៅលើឈ្មោះ យ៉ុង សាវន ត្រូវជាប្ដីដើមប្រាកដមែន ដោយសារប្តីដើមបង្ករឿងក្នុងគ្រួសារ និងយកកូនរត់ចេញពីរោងកន្លែងស្នាក់នៅគួបផ្សំរឿងប្រច័ណ្ឌបន្ថែមទៀត ក៏ខឹងទ្រាំមិនបានកាប់តែម្តង។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញអធិការនគរបាលស្រុកឱរ៉ាល់សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ