Connect with us

សន្តិសុខសង្គម

រថយន្ត​វី​ហ្គោ​ពាក់​ស្លាក​លេខ​នគរបាល​បុក​បង្កាន់ដៃស្ពាន​សំណាង​គ្មាន​អ្នក​រងរបួស

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​វីហ្គោ​ព​ណ៌ខ្មៅ​ពាក់​ស្លាក​លេខ នគរបាល ២ ៧០២០ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨​ខែកញ្ញា​។​

លោក​អធិការរង​បន្តថា ​នៅ​ម៉ោង​កើតហេតុ​រថយន្ត​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុងទិសដៅ​ពី​ច្បារអំពៅ​ឆ្លងស្ពាន​ព្រះមុនីវង្ស​ចាស់​ឆ្ពោះទៅ​អតិ​ត​រង្វង់​មូល​ក្បាលថ្នល់ លុះ​ឡើង​ផុត​បន្តិច​ក៏​ជ្រុល​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ខាងឆ្វេង​ធ្លាក់​ក្បាល​ឡាន​ផុត​បង្កាន់ដៃស្ពាន​ប៉ុន្តែ​ពុំបាន​ធ្លាក់​មកក្រោម​នោះទេ​។​ អ្វីដែល​សំខាន់​គឺ​ករណី​គ្រោះថ្នាក់​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ឡើយ​។ ចំណែក​អ្នកបើកបរ​វិញ​គឺ​បានគេច​ចេញពី​កន្លែង​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម