Connect with us

សន្តិសុខសង្គម

បំបែកសំណុំរឿងឃាតកម្ម បែកធ្លាយករណីគ្រឿងញៀនពាក់ព័ន្ធមន្ត្រីអាវុធហត្ថស្រុកម្នាក់

បានផុស

នៅ

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃាតកម្មឃាត់ខ្លួនជនសង្ស័យពីរនាក់ បែកធ្លាយករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ។

ពាក់ព័ន្ធក្នុងករណីបែកធ្លាយគ្រឿងញៀននេះ សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យពីរនាក់កាលយប់កណ្ដាលអាធ្រាត្រថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ម្នាក់នៅភូមិអូរស្វាយ និងម្នាក់ភូមិរិទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែន ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ក្រោយការគាត់ខ្លួនជនសង្ស័យទាំងពីរនាក់ពាក់ព័ន្ធក្នុងករណីឃាតកម្ម សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់មាន ១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២ .ឈ្មោះ គង់ សំអឿន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកស្នងការរងបានបញ្ជាក់បន្ថែមថា ក្រោយការសាកសួរជនសង្ស័យទាំងពីរនាក់ជាឃាតករបានបែកធ្លាយករណីគ្រឿងញៀន ថាខ្លួនបានប្រើប្រាស់គ្រឿងញៀនជាមួយមន្ត្រីអាវុធហត្ថម្នាក់ និងជនសង្ស័យម្នាក់ទៀត ទើបសមត្ថកិច្ច​ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បន្ថែមទៀត ប្រគល់ឱ្យការិយាល័យប្រចាំគ្រឿងញៀនខេត្តចាត់ការបន្ត។

លោកវីរៈសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក៏បានឲ្យដឹងដែរថា ជនសង្ស័យទាំងពីរនាក់នោះ គឺពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀនដែលពួកគេបានទិញ ហើយយកទៅប្រើប្រាស់ជាមួយជនសង្ស័យម្នាក់ដែលជាឃាតករដាក់ខ្នោះហើយទើបសម្លាប់។

លោកនាយការិយាល័យបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងពីរនាក់មាន ១.ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ។ ២.ឈ្មោះ ឈិត ថា ភេទប្រុសអាយុ៤៩ឆ្នាំ កសិកររស់នៅភូមិររិទ្ធីសែនជ័យ២ ឃុំអូស្វាយស្រុកបុរីអូរស្វាយសែនជ័យ។

បច្ចុប្បន្នជនសង្ស័យពីរនាក់ជាឃាតករត្រូវបានតុលាការឃុំខ្លួនហើយ។ ចំណែកជនសង្ស័យពីរនាក់ទៀតពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀក៏ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី៕

អត្តបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម