សន្តិសុខសង្គម
ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយករណី នៅស្រុកបុទុមសាគរ
មនុស្សម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តលើកំណាត់ផ្លូវជាតិលេខ ៤៨។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចន្លោះបង្គោលគីឡូ ៥៥, ៥៦ ចំងាយពីរង្វង់មូល សាយ ភូថង ប្រមាណ ៣០០ម៉ែត្រ ចំណុចក្លោងទ្វារវត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។
អធិការស្រុកបូទុមសាគរ លោក យេន តូច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាររថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH.8232 បើកបរទិសដៅពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាកល៉ិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ កោះកុង 1C-1170 ទិសដៅពីខេត្តកំពតទៅក្រុមហ៊ុន ញូញៀន (ទិសដៅបញ្ច្រាស់ទិសគ្នា)។
លោកអធិការ បញ្ជាក់បន្ថែមថា រថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បង្កដោយតៃកុងសាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង (ស្លាប់) និងអ្នករួមដំណើរ ២នាក់ របួសធ្ងន់-ស្រាល។
ចំណែករថយន្តល៉ិចស៊ីស RX300 ម្ចាស់ឈ្មោះ ឆាត់ ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន ៥នាក់ រងរបួស ២នាក់ ស្រី ១នាក់ ហើយរថយន្តខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុរថយន្តទាំងពីរ ត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅអធិការនគរបាលស្រុកបូទុមសាគរ ដើម្បីរង់ចាំការដោះស្រាយបន្ត។ លោកអធិការស្រុកបូទុមសាគរ ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវជាតិ សូមមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវផង ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារ ពិសេសជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច