Connect with us

សន្តិសុខសង្គម

​ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត​ស្ថិតនៅក្នុងសភាព​ធម្មតាមិនមានការព្រួយបារម្ភ

បានផុស

នៅ

​លោក ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាបបានឱ្យដឹង​នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ២០២២នេះថា ស្ថានភាព​ទឹកនៅទំនប់ ៧ មករា សភាពទឹក​ស្ថិតក្នុងសភាពធម្មតាមិនមានអ្វីកើនឡើងខ្លាំងទេតាម​ស្ទឹងព្រែកត្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរូបនេះបញ្ជាក់ថា ​ឥទ្ធិពលព្យុះណូរុ បានថមថយអស់ហើយនៅព្រឹកនេះ ហើយតាម​ការប្រកាស​របស់ក្រសួង​ ឥទ្ធិពលព្យុះទី១៦​នឹងធ្វើឱ្យខេត្តមួយចំនួនទៀត​ដូចជាក្រចេះ​ ស្ទឹងត្រែង ​កំពង់ចាម​អាចឡើង​ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ ប៉ុន្តែមិនទាន់ដល់ការប្រកាសឱ្យ​មានការ​ប្រុង​ប្រយ័ត្ននោះទេ។

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញានេះថា ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតមក លើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យមាន ភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ១០ ម៉ែត្រ ខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងកម្ពស់ ១៤,៣០ ម៉ែត្រ ខណៈស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងកម្ពស់ ៩,៤០ ម៉ែត្រ។

ក្រសួងបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិត​ឱ្យមានការប្រុង​ប្រយ័ត្ន​នៅឡើយទេ តែទឹក និងហូរចូលលិចតំបន់ទំនាបមួយចំនួន​អមតាមដងទន្លេ និងបន្តហូរចូល​តាមបណ្ដារព្រែកបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម