សន្តិសុខសង្គម
គិតមកដល់ថ្ងៃទី២៩កញ្ញានេះ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង៧០០០គ្រួសារ និងមានមនុស្សស្លាប់៤នាក់
បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយក្នុងខេត្តបន្ទាយមានជ័យ គិតរហូតមកដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ ដោយសារ ជំនន់ទឹកភ្លៀង ទឹកហួរធ្លាក់ពីលើ ពីប្រទេសថៃផងដែរនោះ ធ្វើឲ្យផលប៉ះពាល់ ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ សាសារៀន វត្ត ផលដំណាំ ប្រជាពលរដ្ឋ ជាង ៧.០០០គ្រួសាររងគ្រោះ ក្នុងនោះមានមនុស្ស៤នាក់បានស្លាប់ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យថា គ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងកន្លងមក រហូតមកដល់ថ្ងៃនេះ ដោយសារមានបាតុភូតវិសម្ពាធ រដូវវស្សា ទឹកធ្លាក់មកពីខ្សែទឹកខាងលើតាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រ ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ទឹកធ្លាក់មកពីប្រទេសថៃ និងចុងក្រោយនេះទឹកភ្លៀងបង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ បានធ្វើឲ្យប៉ះពាល់ដល់ក្រុង ស្រុក ចំនួន៥ ក្នុងនោះរួមមាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

លោកអ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទឹកជំនន់នេះ ប៉ះពាល់ប្រជាពលរដ្ឋសរុបមានចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ លង់ទឹកស្លាប់៤នាក់ និងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ បង្កប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា ដំឡូងមីជាង ៩០០ហិកតា វត្តអារាមចំនួន២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែងខ្សែ ស្មើនឹងប្រវែង ១៧២ , ២៣៣ ម៉ែត្រ។

លោកអ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់ថ្ងៃនេះ បានយកស្បៀងអាហារជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជន់លិចនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនានាផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្តេចតេជោហ៊ុនសែន បានកម្លាំងទាំង៣ស្ថាប័ន ត្រៀមលក្ខណៈជាស្រេចក្នុងការចេញជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញ ក្រោយពេលទឹកស្រកទៅ វិញ ។ តែពេលនេះត្រូវការយកចិត្តទុកដាក់ដល់បងប្អូនដែលជួបគ្រោះមហន្តរាយគ្រោះធម្មជាតិ ត្រូវឲ្យពួកគាត់ថែរក្សាសុខភាពនិងអាយុជីវិតពីគ្រោះទឹកជំនន់ បើចាំបាច់ត្រូវបញ្ជូនទៅកាន់ទីទួលសុវត្ថិភាពឲ្យទាន់ពេលវេលាផងដែរ៕
ដោយ ៖ វ៉ាន់ ណាង








-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់