សន្តិសុខសង្គម
កំណាត់ផ្លូវជាតិលេខ៦ នៅក្នុងភូមិសាស្ត្រស្រុកស្ទោងស្រកជិតអស់ហើយ នៅលិចដោយដុំសរុបជាង៥០០ម៉ែត្រ
កំពង់ធំ ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បញ្ជាក់ថា ជំនន់ទឹកភ្លៀងបានចាប់ផ្តើមលិចផ្លូវជាតិលេខ៦ ជាងមួយសប្តាហ៍មកហើយ ដែលរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២, ជំនន់ទឹកបានស្រកទៅវិញ នៅសល់លិចដោយដុំសរុបរួមប្រមាណជាង៥០០ម៉ែត្រ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានលឿន និងស្រួលជាងមុន។

ការប៉ះពាល់លើរស់នៅ នឹងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅមានផលរំខាននៅឡើយ ដោយសារតែទឹកមិនទាន់ស្រកផុតពីតាមតូប ឬផ្ទះរបស់ពួកគាត់ទេ។ ចំពោះរថយន្តដឹកទំនិញ នៅផ្អាកចរាចរណ៍ដដែល។ រថយន្តធុនធំ ដែលដឹកធ្ងន់អាចធ្វើដំណើរបានលុះត្រាតែ មានសេចក្តីជូនដំណឹងពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក្រោយពេលទឹកស្រកចុះអស់ពីផ្លូវ ព្រោះមន្ទីរជំនាញ គឺជាអ្នកបច្ចេកទេស និងវាយតម្លៃបានពីការដឹកទំនិញ ដែលមានទម្ងន់ធ្ងន់ ហើយមិនប៉ះពាល់ដល់ផ្លូវ សំខាន់មួយនេះ។

ស្របពេលជាមួយគ្នានេះផងដែរ អាជ្ញាធរស្រុក ក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងសកម្មភាពជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ។

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ នៅក្នុងភូមិសាស្ត្រស្រុកស្ទោងរងផលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន៥២ភូមិ លើ៨ឃុំ ស្មើនិង៥,៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤,៦២៦ខ្នងផ្ទះ, លិចដីកសិកម្មសរុបចំនួន៣,៦៧៨ហិកតា, លិចផ្លូវ៣៧ខ្សែរ ក្នុងនោះមាន ផ្លូវជាតិលេខ៦, ផ្លូវកៅស៊ូឃុំ ១,១០០ម៉ែត្រ, ផ្លូវគ្រួសក្រហម ៣,៣៥១៨ម៉ែត្រ, ផ្លូវដីស៤០៧៩ម៉ែត្រ, លិចទីធ្លាវត្តអារាមចំនួន៧វត្ត, លិចទីធ្លាសាលារៀនចំនួន១៧សាលា, លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល៕
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ