Connect with us

សន្តិសុខសង្គម

បាត់ខ្លួនមួយយប់ ស្រាប់តែឃើញស្លាប់នៅក្នុងអូរព្រំដែនថៃ

បានផុស

នៅ

បុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតក្នុងអូរព្រំដែនកម្ពុជា-ថៃ ដែលទឹកអូរកំពុងតែជន់កួចត្របាញ់ខ្លាំង បន្ទាប់ពីបាត់ខ្លួនពីផ្ទៃមួយយប់។ ការភ្ញាក់ផ្អើល​ បាន​កើតឡើង​នៅវេលា​ម៉ោង ​៧ យប់ កាលពីថ្ងៃទី ​២៩ ខែកញ្ញា ឆ្នាំ​ ២០២២ នៅក្នុង​ភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការរៀបរាប់​ពី​សំណាក់​ក្រុមគ្រួសារ និង​សាច់ញាតិ​បាន​និយាយថា ជន​រង​ឈ្មោះ ស៊យ សុង ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន គឺ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ប្រហែល​ម៉ោង ​២ និង ៣០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​ ២៩ ដោយ​ក្រុមគ្រួសារ និង សាច់ញាតិ​ព្យាយាម​ដើររក​ដែរ​តែ​រក​មិនឃើញ​សោះ រហូតមក​ទល់នឹង​ម៉ោង​ ៧ យប់ ថ្ងៃ​ដដែល​ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​តាម​អូរ​ព្រំដែន​កម្ពុជា-ថៃ ហើយក៏​បាននាំគ្នា​ហែល​ទឹក​ឆ្លងទៅ​ត្រើយម្ខាង​ដោយ​យក​ខ្សែ​ទៅ​ចង​សព​អូ​សមក​ខាង​កម្ពុជា​វិញ​ ដើម្បីឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​។​

ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ និង​ជួយ​យក​សាកសព​ឡើងលើ​គោក ដើម្បី​ធ្វើការ​ពិនិត្យ ភ្លាមៗ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​អំពី​មូលហេតុ​នៅឡើយ​ទេ តែ​គេ​សង្ស័យថា ជនរងគ្រោះ​អាច​ដើរ​ធ្លាក់​ទឹកអូរ​ដែល​កំពុង​ជន់​ខ្លាំង ​បណ្តាលឲ្យលង់​ស្លាប់ បច្ចុប្បន្ន​សពត្រូវបាន​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៤៩ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម