សន្តិសុខសង្គម
ចេញឆក់ ២ ករណីជាប់គ្នា ពលរដ្ឋចាប់បានម្នាក់ ខណៈ ៣ នាក់ទៀត កំពុងគេចខ្លួន
ជនសង្ស័យ៤នាក់ចេញធ្វើសកម្មភាពឆក់កាបូបលុយយ៉ាងសកម្ម ត្រឹមមួយព្រឹកចេញឆក់២ដង តែត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានម្នាក់ ចំណែក៣នាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលពលរដ្ឋចាប់បានមានឈ្មោះ ហ៊ិន រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ចំណែកជនរងគ្រោះឈ្មោះ សៀន វិន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់ប្រាក់ជាង៤០ម៉ឺនរៀល ។ រីឯជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ ព្រោះក្នុងកាបូបមានលុយតែ៧ពាន់រៀល ដោយជនសង្ស័យឆក់បានហើយបោះចោលវិញ ត្រូវបានជនរងគ្រោះរើសយកវិញហើយបន្តដំណើរទៅបាត់ មិនបានដាក់ពាក្យបណ្តឹងឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យគ្នា៤នាក់ធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីរងគ្រោះទី១ កំពុងជិះម៉ូតូកង់បី ពីត្បូងទៅជើង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ ក្រុមជនសង្ស័យបត់ត្រឡប់ក្រោយ ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូងនៅផ្លូវម្ខាងទៀត ទៅឆក់កាបូបលុយជាលើកទី២ នៅមុខក្លោងទ្វារវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល បានសម្រេចហើយ ក្នុងកាបូបមានលុយតែ៧ពាន់រៀល ទើបជនសង្ស័យបោះកាបូបចោល ជនរងគ្រោះរើសយកបានវិញបន្តដំណើរទៅបាត់ ពលរដ្ឋឃើញហេតុការណ៍ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោធ្លាក់អ្នកជិះខាងក្រោយម្នាក់ ហើយព្យាយាមរត់គេចឆ្លងផ្លូវចូលមកខាងភូមិក្រាំងដូនទៃវិញពលរដ្ឋដេញចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ដឹកតាមម៉ូតូកង់បីយកទៅប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?