Connect with us

សន្តិសុខសង្គម

ខេត្តព្រះសីហនុ ប្រើវិធានការ៣ដំណាក់កាលក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹកខ្លាំងក្នុងការបង្រ្កាបល្បែងស៊ីសងគ្រប់ទិសទីនៅកម្ពុជា​ ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រីឯ ខេត្តព្រះសីហនុ ក៏មាននូវវិធានការចំនួន៣ ដើម្បីបង្ក្រាបល្បែងស៊ីសងនៅខេត្តនេះ ឲ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអះអាង“កម្ពុជាថ្មី” ថា ចំណាត់ការបង្រ្កាបល្បែងខេត្តព្រះសីហនុមាន៣ដំណាក់ការ។ ដំណាក់ការទី១ គឺផ្តើមចេញពីការឃោសនាផ្សព្វផ្សាយ និងចុះទៅអប់រំណែនាំប្រជាជនតាមមូលដ្ឋាននីមួយៗផ្ទាល់ ពីការប្រព្រឹត្តនូវអំពើល្បែងស៊ីសងខុសច្បាប់។ ទី២ ប្រសិនបើប្រជាជននៅតែបន្តប្រព្រឹត្តទៀត អាជ្ញាធរនឹងឲ្យពួកគេ ធ្វើកិច្ចសន្យា។ ក៏ប៉ុន្តែ ក្នុងករណីដែលអ្នកលេងល្បែងមិនរៀងចាល នៅតែបន្តប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ទៀត អាជ្ញាធរ នឹងឈានចូលចំណាត់ការទី៣ គឺ ចាត់វិធានការច្បាប់។

ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅក្រុងព្រះសីហនុ មានតួលេខច្រើនជាងការបង្រ្កាបនៅតាមទីជនបទមួយចំនួន។ ល្បែងស៊ីសងដែលជាមុខសញ្ញាសម្រាប់អាជ្ញាធរចុះបង្រ្កាបមានដូចជា បនល្បែងស៊ីសងខុសច្បាប់ ចាក់កន្ទុយលេខ​ ល្បែងឡូតូ ល្បែងបាញ់ត្រី។ល។ ការចុះបង្ក្រាបល្បែងស៊ីសង គឺមានការចូលរួមពីគណៈបញ្ជាការឯកភាព ក្រុង ស្រុកទាំង៥ និងដឹកនាំផ្ទាល់ដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើតាមការអះអាងរបស់ លោក ឡុង ឌីម៉ង់។ លោកក៏បានបញ្ជាក់បន្ថែមថា ចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើក្នុងខេត្តព្រះសីហនុ គឺមានប្រសិទ្ធភាពខ្ពស់ចំពោះករណីនេះ។

គួររំលឹកថា នៅឆ្នាំ២០២២នេះ អាជ្ញាធរបានចេញយុទ្ធនាការបង្ក្រាបល្បែងស៊ីងសងខុសច្បាប់លក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស ក្រោយពីមានការចេញអនុសាសន៍ដាច់ខាតរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញនឹងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់នៅកម្ពុជា។ ការចេញអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាមួយរយៈចុងក្រោយនេះ មានការរីករាលដាលច្រើនគួរឲ្យកត់សម្គាល់៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម