សន្តិសុខសង្គម
ចាប់ខ្លួនមនុស្ស៣នាក់នៅប្រទេសថៃពាក់ព័ន្ធការផលិត និងធ្វើចរាចរក្រដាសប្រាក់ក្លែងក្លាយ
ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងជំនាញតាមស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើការផលិត និងធ្វើចរាចរក្រដាសប្រាក់ក្លែងក្លាយនៅលើទីផ្សារ។
កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅថ្មីៗនេះនៅហាងលក់ទំនិញមួយកន្លែងក្នុងខេត្តឈៀងរ៉ាយបានទទួលក្រដាសប្រាក់១សន្លឹក ប្រភេទក្រដាស ១.០០០ បាត ដោយសារតែមានអតិថិជនយកមកបន្លំទិញទំនិញ ទើបម្ចាស់ហាងបានទៅដាក់ពាក្យប្តឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីបានបើកការស្រាវជ្រាវអស់មួយរយៈខ្លីរួចមកសមត្ថកិច្ចបានរកឃើញថា ជនដែលបានយកក្រដាសប្រាក់១.០០០ បាតមកធ្វើចរាចរនោះ មានឈ្មោះ អាប់ឌុល ម៉ាណាប ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅក្នុងឃុំ ដយហាង ស្រុកមឿង ខេត្តឈៀងរ៉ាយ ទើបកម្លាំងបានចុះទៅនាំខ្លួនយកមកសាកសួរ ព្រមទាំងបានរកឃើញក្រដាសប្រាក់ ១.០០០ បាត ចំនួន ៥ សន្លឹកបន្ថែមទៀត ដែលនៅជាប់នឹងខ្លួនគេ ដោយក្រដាសប្រាក់ទាំង៥សន្លឹកនេះ មានលេខរៀងដូចគ្នាទាំងអស់ គឺ ៩ ៥០២ ៥៨២។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកគេបានកុម្មង់ទិញតាមអាខោនមនុស្សម្នាក់ ដោយបញ្ជាទិញក្រដាស ១.០០០ បាត ចំនួន១០សន្លឹក ក្នុងតម្លៃ ១.៣០០ បាត (១.០០០ បាត លក់តែតម្លៃ ១៣០ បាត) ទើបសមត្ថកិច្ចក៏បានទាក់ទងបញ្ជាទិញ នូវទឹកប្រាក់សុទ្ធចំនួន ៥.០០០ បាត។

ភ្លាមៗនោះដែរ នាង ថាន់វ៉ា ផន បានផ្ញើរលុយក្លែងក្លាយចំនួន ៥៥ សន្លឹក តាមក្រុមហ៊ុនឯកជន សាខា ខេត្តព្រេ មកកាន់ទីតាំងដែលបានកំណត់ ទើបសមត្ថកិច្ចសុំដីកាចាប់ខ្លួន ដែលចេញដោយតុលាការខេត្តឈៀងរ៉ាយ លេខ ៣០២/២៥៦៥ ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ សហការជាមួយមន្ត្រីធនាគារជាតិ នៃព្រះរាជាណាចក្រថៃ ដើម្បីចុះទៅកាន់ទីតាំងផលិត និងចែកចាយក្រដាសប្រាក់ក្លែងក្លាយ។
ទីបំផុត នៅថ្ងៃទី២៩ កញ្ញា ម្សិលមិញនេះ សមត្ថកិច្ចបានចុះឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀត គឺ១.ឈ្មោះ ថាន់វ៉ា ផន ភេទស្រី អាយុ ៣៤ ឆ្នាំ ជាអ្នករស់នៅខេត្តឈៀងម៉ៃ និង២.ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ២៩ ឆ្នាំ ជាអ្នករស់នៅខេត្តឆ:ឈើងសៅ ដោយបានដកហូតវត្ថុតាងរួមមាន ក្រដាសប្រាក់ប្រភេទ ១.០០០ បាតក្លែងក្លាយ ចំនួន ១.១៣៩ សន្លឹក ស្មើនិង ១.១៣៩.០០០ បាត ក្រដាសប្រាក់ ៥០០ បាតក្លែងក្លាយ ចំនួន ៦០ សន្លឹក ស្មើនឹង ៣០.០០០ បាត ម៉ាសុីន PRINTER ចំនួន ២ គ្រឿង និងរថយន្ត១គ្រឿង។

បច្ចុប្បុន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចថៃ រៀបចំបញ្ជូនទៅកាន់តុលាការហើយ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច