សន្តិសុខសង្គម
លោក ឡុង ឌីម៉ង់៖ ហេតុអ្វីប្រទេសខ្លះដែលមានប្រជាជនរងគ្រោះ ដោយការជួញដូរមនុស្ស មិនចូលរួមទប់ស្កាត់បញ្ហានេះ?
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអះអាងថា ករណីជួញដូរមនុស្ស គឺមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាឡើយ ពោល គឺប្រទេសជាសមាជិកអាស៊ាន ក៏មានករណីនេះសើ្ទរតែពាក់កណ្តាលទៅហើយ។ ប៉ុន្តែ លោកឆ្ងល់ថា ហេតុអ្វីបានជាប្រទេសមួយចំនួនដែលមានប្រជាជនជាជនរងគ្រោះ មិនព្រមសហការជាមួយកម្ពុជា ទប់ស្កាត់នូវបញ្ហាជួញដូរមនុស្ស ឬបញ្ហាឆ្លងដែនខុសច្បាប់នេះ?
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា៖ “ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែនទាំងអស់នេះ មិនអាចមកកើតឡើងនៅកម្ពុជាភ្លាមបានទេ។ វាត្រូវការឲ្យមានការចេញពីប្រទេសណាមួយ”។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថា យន្តការនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺដើរតួនាទីសំខាន់បំផុត។ ដូច្នេះ ក្នុងករណីដែលមានជនបរទេសឆ្លងដែនមកដោយខុសច្បាប់នោះ ប្រទេសជិតខាង ដូចជាថៃ វៀតណាម ជាដើម គូរជួយពង្រឹងទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ព្រោះប្រទេសនៅជិតព្រំដែនគ្នា មានសន្ធិសញ្ញាកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការជួយទប់ស្កាត់បញ្ហាខាងលើ។
ចំពោះជនរងគ្រោះ ដោយការជួញដូរមនុស្សខុសច្បាប់នេះមានដូចជា ជនជាតិចិន តៃវ៉ាន់ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌាជាដើម ហើយក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន ដែលចាញ់បោកឧក្រិដ្ឋជនចិនដូចគ្នា តាមប្រព័ន្ធអនឡាញមកធ្វើការនៅកម្ពុជា។ ករណីនេះ ជនជាតិកម្ពុជាដែលជាជនរងគ្រោះ គឺមានតិចតួចបំផុត។ នេះបើតាមការលើកបន្ថែមពីអភិបាលរងខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ កម្ពុជា បានអន្តរាគមន៍យ៉ាងសកម្ម ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវបានជនឆបោកជួញដូរ លក់បន្ត ឬចាប់ឃុំនិងធ្វើទារុណកម្មយ៉ាងឃោឃៅនោះ។
សូមរំលឹកជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការ ក៏ដូចជាធ្វើការស្រាវជ្រាវ ស៊ើបអង្កេត យ៉ាងតឹងរឹងលើករណីនេះ នៅទូទាំងប្រទេស ដោយគ្មានករណីលើកឡែងឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២១ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ